អង់គ្លេស៖ ក្រោយសម្រេចការផ្ទេរជាផ្លូវការ ពីក្រុម Arsenal ទៅកាន់ក្រុមបិសាចក្រហម Manchester United ខែ្សប្រយុទ្ធ Alexis Sanchez បានបង្ហើបថា រូបគេកៀកនឹងមានឱកាសចូលរួមជាមួយក្លិប តាំងពីជំនាន់លោក Sir Alex Ferguson មកម្ល៉េះ។ 

Sanchez ចុះកុងត្រាជាមួយ Man Utd ជាផ្លូវការកាលពីយប់មិញ

នៅក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍ MUTV ខែ្សប្រយុទ្ធ វ័យ២៩ឆ្នាំរូបនេះ បាននិយាយថា៖  

«តាំងពីពេលខ្ញុំនៅតូច ខ្ញុំតែងតែមានក្ដីសុបិនមកលេងឲ្យ United ។ ខ្ញុំនិយាយនេះ មិនមែនព្រោះតែខ្ញុំនៅទីនេះទេ តែពេលនេះវាក្លាយជាការពិតមែន។ ខ្ញុំតែងតែនិយាយថា ខ្ញុំចង់លេងនៅ Man Utd តាំងពីនៅកុមារភាព។ មានម្ដង ខ្ញុំធ្លាប់និយាយរឿងនេះ ជាមួយ Sir Alex ថែមទៀតផង» ។
Alexis Sanchez

Sanchez ត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករ មានថៃ្លនឿយហត់ខ្ពស់ជាងគេ។ ពោលគឺ អាចនឹងទទួលបានប្រាក់ដល់ទៅ ៤៥ម៉ឺនផោន (ប្រហែលជាង ៦២ម៉ឺនដុល្លារអាមេរិក) ហើយរូបគេនឹងត្រូវពាក់អាវលេខ៧ ដែលជាលេខដ៏ល្បីបំផុតរបស់ក្លិប ដែលធ្លាប់មានកីឡាករល្បីៗជាច្រើនធ្លាប់បានពាក់វា៕ 

Alexis Sanchez
Alexis Sanchez
Alexis Sanchez
Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]