បរទេស៖ ព្រឹត្តិការណ៍ CES 2018 របស់ក្រុមហ៊ុនសាមសុង ដែលត្រូវបានគេស្គាល់ថាជា “Samsung City” បានដាក់បង្ហាញបច្ចេកវិទ្យាជំនាន់ថ្មី ដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកប្រើប្រាស់ទាំងក្នុងការិយាល័យក៏ដូចជានៅគេហដ្ឋានផងដែរ។ ផ្ទាំងមួយដែលបង្ហាញនូវការច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះ ត្រូវបានបង្កើតឡើងដោយបន្ទះអេឡិចត្រូនិកថ្មីរបស់ក្រុមហ៊ុនសាមសុង ដែលវាមានបណ្តោយ 32 ម៉ែត្រ និងមានកម្ពស់ 7.8 ម៉ែត្រ ហើយមានសមាសភាពសរុបចំនួន 4,926 (480 មីលីម៉ែត្រ x 65 មីលីម៉ែត្រ)។ ផ្ទាំងខាងមុខបង្ហាញពីរូបភាពដ៏អស្ចារ្យដែលភ្ជាប់ទៅនឹងចក្ខុវិស័យភាពនៃភាពវៃឆ្លាតរបស់ក្រុមហ៊ុនសាមសុង។

ដោយសារអេក្រង់ LED គឺជាអេក្រង់ដំបូងបំផុតដែលដំណើរការដោយប្រព័ន្ធ HDR បន្ទះអេឡិចត្រូនិកថ្មី 3 ប្រភេទរបស់ក្រុមហ៊ុនសាមសុងដូចជា P1.5, P2.0 និង P2.5 បានឆ្លុះបញ្ចាំងពីការច្នៃប្រឌិតនៃបច្ចេកវិទ្យា IoT និង AI ដែលបង្ហាញភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៌តាំងបង្ហាញនោះផងដែរ។ ប្រព័ន្ធ HDR ក៏បានបង្ហាញនូវគុណភាពច្បាស់ល្អឥតខ្ចោះទៅតាមបន្ទះអេឡិចត្រូនិកនីមួយៗ ស្របពេលដែលការរចនាដែលមានលក្ខណៈស្ដើង និងស្រាលបំផុតនោះវាធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការតម្លើង និងជួសជុល។ ផ្ទាំងដែលបង្ហាញនេះក៏បានផ្ដល់ឲ្យអ្នកទស្សនានូវរបៀបដែលក្រុមហ៊ុនសាមសុងគ្រប់គ្រងកម្មវិធី MagicInfo ដែលជាកម្មវិធីរួមបញ្ចូលគ្នាជាច្រើន ដើម្បីបង្កើតភាពឆើតឆាយ និងងាយស្រួលក្នុងការគ្រប់គ្រង។

ប្រសិនបើអ្នកមិនបានចូលរួមក្នុងពិព័រណ៌ CES 2018 ទេ សូមទស្សនាវីដេអូខាងក្រោម ដើម្បីឲ្យដឹងថា តើ Samsung City រួមចូលគ្នាដោយរបៀបណា ហើយជ្រៀតខ្លួនចូលទៅក្នុងអនាគតបានយ៉ាងដូចម្តេចទៅ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]