ភ្នំពេញ៖ តារាសម្តែងនិងជាពិធីកររូបសង្ហា លោក អ៊ឹម ជីវ៉ា គឺជាតារាមួយដួងដែល អ្នកគាំទ្រសង្កេតឃើញថា លោកតែងតែបង្ហាញមុខ នៅក្នុងសកម្មភាពមនុស្សធម៌ជានិច្ច ដូច្នេះហើយគេអាចចាត់ទុកថា លោកគឺជាតារាដែលមានសកម្មភាពមនុស្សធម៌ ច្រើន ជាងតារាល្បីៗដទៃ ទៀតផងដែរ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ដោយផ្អែកលើគណនីហ្វេសប៊ុក របស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រស្ទើរស្លុតចិត្ត ពេលដែលបានអានសារឃ្លាដំបូង របស់លោក ដោយមិននឹកស្មានថា តារាដែលចូលចិត្តធ្វើសកម្មភាពមនុស្សធម៌ បែរជាហ៊ាន បង្ហោះសារ និយាយឈ្មោះចំៗលើតារាស្រីម្នាក់ គឺលោកយាយ ណយ សំណាង មានទំនាក់ទំនងលួចលាក់ ជាមួយឯកឧត្តមមួយរូប ហើយឯកឧត្តមម្នាក់នោះ ថែមទាំងជួយចិញ្ចឹម រាល់ខែថែមទៀតផង។

ក្នុងនោះផងដែរ សារទាំងនោះបានសរសេរលើកឡើងថា ៖ “សូមផ្ញើជូនតារាស្រីដ៏ល្បីម្នាក់ និងឯកឧត្តមមួយរូប ដែលទំនាក់ទំនងនឹងគ្នា កុំលាក់គេទៀតអី !!!តារាស្រីដ៏ល្បីម្នាក់បានប្រកាសថាមានឯកឧត្តមរដ្ឋមន្រ្តីម្នាក់ជួយចិញ្ចឹមរាល់ខែ ដោយទំនុកបំរុងជាថវិការនិងសម្ភារៈ ហើយក៏គេឧស្សាហ៍ឃើញរដ្ឋមន្រ្តីរូបនោះមកសួរសុខទុក្ខដល់ផ្ទះតារាស្រីដ៏ល្បីម្នាក់នោះដែរ ពេលដែលតារាស្រីនោះឈឺម្តង។តារាស្រីរូបនោះមានកូនពីរនាក់ ហើយកូនទាំងពីរមិនមែនជាកូនរដ្ឋមន្រ្តីរូបនោះឡើយ ហើយថាស្រីរូបនោះក៏បាននិយាយនិងអរគុណរដ្ឋមន្រ្តីថា នាងខ្ញុំ ឈ្មោះ ណយ សំណាង ជាតារាកំប្លែងនិងអាយ៉ៃ សូមថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន និងលោកជំទាវ ដែលបានជួយដល់នាងខ្ញុំពេលនាងខ្ញុំឈឺនិងពេលកូនស្លាប់ ខ្ញុំមានជំងឺបេះដូងមិនអាចថតឬសម្តែងបានទៀតទេ ព្រោះវ័យ៧០ឆ្នាំហើយ ពេលដែលបានឯកឧត្តមនិងលោកជំទាវជួយយ៉ាងដូចនេះគឺនាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ទឹកចិត្តសប្បុរសធម៌ដ៏ល្អរបស់ឯកឧត្តមនិងលោកជំទាវធ្វើឲ្យនាងខ្ញុំចងចាំជារៀងរហូត សូមជូនពរឯកឧត្តមនិងលោកជំទាវមាន សុខភាពល្អរឹងមាំ ជោគជ័យសំរេចគ្រប់ការងារ សូមអរគុណ”។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីអានសាររបស់លោក អ៊ឹម ជីវ៉ា ចប់ទើបធ្វើឲ្យមហាជន ធូរចិត្តឡើងវិញ ដោយសារតែ សារដែលលោកបង្ហោះនោះ គ្រាន់តែមានពាក្យលេងសើចក្បាលដំបូងតែប៉ុណ្ណោះ ហើយក្នុងសារនោះទៀត ក៏លោកចង់បញ្ជាក់ ពីការថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារិទ្ធ ដែលមានចិត្តធម៌ជួយ សម្រួលជីវភាពតារាកំប្លែង ដ៏ល្បីលោកយាយ ណយ សំណាង ផងដែរ៕ 

លោក អ៊ឹម ជីវ៉ា
លោកយាយ ណយ សំណាង
សារដែលលោក អ៊ឹម ជីវ៉ា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណយ សំណាង