រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​កាប់​រយះ​ថ្ងាស​ដេរ​អស់​៦​ថ្នេរ ខណៈនិយាយ​ចំអែ​ចំអន់​លេងសើច​ឌឺដងចាប់ដៃ​ប្រពន្ធ​គេ​ស្ទាប​អង្អែល កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃ​ត្រង់ថ្ងៃ​ទី​២៦ ធ្នូ នៅ​បន្ទប់​ជួល​ភូមិ​ចុង​ថ្នល់​ខាង​លិច សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ ។

តាមការ​ឱ្យ​ដឹង​ជន​រង​គ្រោះ​ឈ្មោះសែ​ម សុខ​ហ៊ី​ម អាយុ​៣០​ឆ្នាំ ជា​កម្មករ​លើក​ឥ​វ៉ា​ន់ ស្នាក់​នៅ​បន្ទប់ជួល​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិធំ ឃុំ​ក្រាំង​យូ៉វ ស្រុក​ស្អាង ខេត្ដកណ្ដាល មាន​ប្រពន្ធ​​ឈ្មោះម៉ៅ សុខ​ជឿន អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរមានកូន​ប្រុស​ម្នាក់​អាយុជាង១​ខួប។ ស្ដ្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ​ចំនួន​៤​ថ្ងៃ ប្ដី​​និងស្ដ្រី​ម្នាក់​ឈ្មោះ​នី ស្នាក់​នៅ​បន្ទប់​ជួល​​ជិត​គ្នា ហើយ​ថែម​ទាំង​រាប់​អាន​គ្នា​ជិត​ស្និទ្ធ​ផង​​ដែរនោះ កំពុងនិយាយ​ទូរស័ព្ទ​ទៅ​ប្ដី​រប​ស់​គេ​ឈ្មោះណា​ក់ ហៅតា​ក្រ​ហុប ជា​កម្ម​​ករ​​សំណង់ ។ លុះ​ពេល​និយាយ​ចប់​ប្ដី​ខ្លួនបាន​​ចំអែចំអន់​លេង​សើច​ថា​ បាត់ប្ដី​សុទ្ធ​តែទូរស័ព្ទ​​រក ហើយ​បាន​ចាប់ដៃ​ស្ដ្រី​នោះទៀត ។ សកម្ម​ភាព​នេះ ខ្លួន​ក៏​​ឃើញ​​ដែរ ស្រាប់តែ​ស្ដ្រី​ឈ្មោះ​នី បាន​ប្រកាន់ តែប្ដី​នាង​និយាយ​​​ថា ចាប់​លេងសើច​ទេ ហើយប្ដីរ​បស់ នាង​​ក៏​ធ្លាប់​ចាប់ដៃ​ប្រពន្ធ​ខ្ញុំ​ដែរ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​ប្ដី​ស្ដ្រី​ឈ្មោះ​នី​នោះ​មក​ដល់​ផ្ទះ នាង​ក៏បាន​រៀបរាប់​ប្រាប់​ប្ដី​ពីរឿងដែល​បុរស​រង​គ្រោះ​ចាប់ដៃ ហើយ​​ប្រពន្ធ​ឈ្មោះ​ម៉ៅ សុខ​ជឿន និយាយ​កាន់​ជើង​ប្ដី​ផងនោះ ទើបធ្វើឱ្យ​ស្ត្រីឈ្មោះ​នី​ខឹង ខណៈ​នោះ​ស្រាប់តែ​បុរស​ជា​ប្តី​បាន​ដើរ​ទៅវាយ​បុរស​រង​គ្រោះតែម្តង ៕  

ដកស្រង់ពីគេហរទំព័រ  កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]