ស្វាយរៀងៈ សុភាសិតខ្មែរបានពោលថា «កុកភ្លេចជុង តែជុងមិនដែលភ្លេចកុកនោះទេ» រឿងនេះ វាដូច ទៅនិងជនសង្ស័យម្នាក់នេះ ដែលបានប្លន់កាលពី១០ឆ្នាំមុនរត់គេចខ្លួនបាត់ តែក្រោយមកត្រលប់មក ស្រុកកំណើតវិញ ក៏ត្រូវនគរបាលចាប់ខ្លួនបានតែម្ដង។

លោក កុយ សុភាព នាយការរិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ចាប់ខ្លួននេះឈ្មោះ ទេព ធីដា អាយុ៣៤ ឆ្នាំមានទីលំនៅក្នុង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ទៅតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣១ ចុះថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០០៩ របស់ចៅក្រម ហង់ សាម៉ុន។

លោក កុយ សុភាព បានបន្តថា ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺពាក់ព័ន្ធទៅនិងអំពើប្លន់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋកាលពីឆ្នាំ២០០២មកម្ល៉េះ ដោយបន្ទាប់ពីការប្លន់ហើយជនសង្ស័យរូបនេះ ក៏បានរត់ គេចខ្លួនបាត់ស្រមោលតែម្តង។ ដោយនឹកស្មានថា រឿងរ៉ាវប្លន់របស់ខ្លួននេះ វាមានរយៈពេលយូរមក ហើយនោះ ក៏ត្រឡប់មកវិញ។ តែកុំភ្លេចថា សុភាសិតខ្មែរពោលថា «កុកភ្លេចជុង តែជុងមិនដែលភ្លេច កុកនោះទេ» គ្រាន់តែឈានជើងដល់ស្រុកកំណើតវិញភ្លាម ក៏ត្រូវនគរបាលចាប់ខ្លួនតែម្ដង។

នៅក្នុងការសាកសួរជនសង្ស័យម្នាក់នេះ បានឆ្លើយបដិសេដទាំងអស់នូវការចោទប្រកាន់ទាំងអម្បាល មាណ តែទោះបីជាជនល្មើស រូបនេះបដិសេធយ៉ាងណា ក៏ដោយ ក៏ចៅក្រមបានសម្រេចឃុំខ្លួនបុរសរូប នេះ ជាបណ្ដោះអាសន្នដោយរង់ចាំការស៊ើបអង្កេតបន្តទៅទៀត៕

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]