បុរសជនជាតិជប៉ុនម្នាក់បានបំបែកឯកត្តកម្ម រត់ជើងបួនរបស់ខ្លួនកាលពីឆ្នាំ២០០៨កន្លងមក។ តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនជាតិជប៉ុនម្នាក់នេះ មានឈ្មោះថា ហ្គេនីឈី អ៊ីត៉ូ អាយុ៣០ឆ្នាំ កាលពីឆ្នាំ២០០៨ គាត់បានបង្កើតឯកត្តកម្មរត់ចម្ងាយថ្មីមួយ ដោយប្រើដៃនិងជើងរត់ ហើយកីឡាមួយនេះគេបានឲ្យឈ្មោះថា កីឡារត់ជើងបួន។ ក្នុងរយៈចំងាយ ១០០ម៉ែត្រ គាត់ប្រើថិរវេលា ១៨.៥៨ វិនាទី កាលពីឆ្នាំ ២០០៨ ចំនែកឆ្នាំនេះវិញ គាត់បានបំបែកឯកត្តកម្មរបស់គាត់ផ្ទាល់ដោយ ប្រើពេល ១៧.៤៧ វិនាទី គឺលឿនជាងមុន ១វិនាទី។

លោក ខាលុស ម៉ាទីន ដែលជាគណៈកម្មការរបស់ Guinness មានប្រសាសន៍ថា គាត់រត់បានលឿនជាងមុន ១វីនាទី ប៉ុន្ដែ១វីនាទីនេះក៏អាចចាត់ទុកថា បំបែកឯកត្តកម្មចាស់បានដែរ។ ការរត់ប្រណាំងជើងបួននេះ គឺគេបានយករបៀបតាម ការរត់របស់សត្វស្វា។ លោក ហ្គេនីឈឺ ប្រើរយៈពេល៩ឆ្នាំ ដើម្បីទទួលឯកត្តកម្មនេះបាន ដោយគាត់សិក្សាពីរបៀបរត់ របស់សត្វស្វាតាម សៀវភៅ វីដេអូ និងសួនសត្វ។

សូមប្រិយមិត្តទស្សនា វីដេអូរបស់គាត់ទាំងអស់គ្នា៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត