អង់គ្លេស៖ ទីបំផុតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានចេញមុខនិយាយ ពីការផ្ទេរតារាឆ្នើមរបស់ខ្លួន Alexis Sanchez ទៅកាន់ក្រុមបិសាចក្រហម Manchester United រំលងក្រុមមេឃខៀវ Manchester City ។

បើយោងតាមការអះអាងបញ្ជាក់ ពីសំណាក់គ្រូបង្វឹករូបនេះ បានលើកឡើងថា មូលហេតុនោះ ក៏ព្រោះតែលុយរបស់ Man Utd ដែលចំណាយ គឺជាលុយដែលពួកគេរកបានដោយខ្លួនឯង។

City ត្រូវបានគេជឿជាក់ថា នឹងអាចទិញបានខែ្សប្រយុទ្ធសញ្ជាតិឈីលី រូបនេះ កាលពីទីផ្សារដោះដូរកីឡាករបើកដំបូង ប៉ុន្ដែត្រូវបាន United ដែលជាក្រុមគូប្រជែងរួមទីក្រុងធើ្វការតម្លើងថៃ្ល ដែលធើ្វឲ្យ City សម្រេចបោះបង់ការផ្ទេរមួយនេះ។  

Alexis Sanchez

Sanchez ត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករ មានថៃ្លនឿយហត់ខ្ពស់ជាងគេ។ ពោលគឺ អាចនឹងទទួលបានប្រាក់ដល់ទៅ ៤៥ម៉ឺនផោន (ប្រហែលជាង ៦២ម៉ឺនដុល្លារអាមេរិក) ហើយនឹងអាចសម្រេចការផ្ទេរ ក្នុងរយៈពេល៤៨ម៉ោង ខាងមុខនេះ។

លោក Wenger ដែលជាគ្រូបង្វឹកចាស់វស្សា ដឹកនាំក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏នេះ បាននិយាយបកស្រាយយ៉ាងច្បាស់ ពីមូលហេតុដែលក្លិបសម្រេចលក់ Sanchez ទៅឲ្យ Man Utd រំលង City ថា៖ 

លោក Wenger
Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]