ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីលំដាប់ជួរ មុខប្រចាំប្រទេស លោក ព្រាប សុវត្ថិ កំពុងធ្វើឲ្យគ្រប់គ្នា កោតសរសើរមិនដាច់ពីមាត់ ពីទឹកដមសម្លេង ដែលលោកមាន តាមរយៈការច្រៀង អស់កាលជាច្រើនឆ្នាំ។

មិនត្រឹមប៉ុណ្ណោះលោក ក៏បានបណ្ដុះកូនប្រុស ដែលគ្រាប់ពេជ្រ ទាំង៣ឲ្យចេះសិល្បៈផងដែរ។

អ្វីដែលពិសេសនោះ កូនប្រុស ចេញបទថ្មីមិនបានប៉ុន្មាន ស្រាប់តែមុននេះ ផេកផ្លូវការរបស់ ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទថ្មីរបស់ ខ្លាចាស់ ព្រាប សុវត្ថិ ដែលមានចំណងជើងថា« MY SEXY LADY» លើបណ្ដាញសង្គម។

ចំពោះបទថ្មីមួយបទនេះដែរ ក៏បានឆក់យកប្រជាប្រិយភាពពី ទស្សនិកជន មិនអន់ជាងបទរបស់ កូនប្រុសរបស់លោកប៉ុ​ន្មានឡើយ ព្រោះមិនថាសាច់ភ្លេង ឬអត្ថន័យ ពិតជាឡូយ ទាក់ចិត្តយុវវ័យយើងខ្លាំងតែម្ដង៕

ចង់ជ្រាបច្បាស់ ស្ដាប់នេះទាំងអស់គ្នា៖  

កំពូលតារាចម្រៀងល្បីលំដាប់ជួរ មុខប្រចាំប្រទេស លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ