ភ្នំពេញ៖ បច្ចុប្បន្នតារាប្រុសស្រីនៅក្នុងសង្គមសិល្បៈ ចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទៅតាមទេពកោសល្យរបស់ខ្លួន ដែលមានខុសៗទៅតាមផ្នែកផ្សេងៗដូចជា ផ្នែកតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូត និងពិធីករ-ពិធីការិនីជាដើម។

ទន្ទឹមគ្នាជាមួយនឹងភាពល្បីល្បាញ តារាៗទាំងនោះក៏ត្រូវបានអ្នកគាំទ្រមួយចំនួន យកស្ទាយតុបតែងខ្លួនតាមផងដែរ ដូចជាម៉ូតសក់ គ្រឿងអលង្ការ និងសម្លៀកបំពាក់ជាដើម។

ជាក់ស្តែងពេលចេញតាមកម្មវិធីនានាម្តងៗ តារាស្រីម្នាក់ៗ តែងតែមានការតុបតែងខ្លួនយ៉ាងស្អាត ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ និងតម្រូវទៅតាមស្ថានភាពនៅក្នុងកម្មវិធីនីមួយៗផងដែរ។

ហើយចៃដន្យ ស្រាប់តែកំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា និងតារាសម្តែងស្រីថៃ Mai Davika បានស្លៀករ៉ូបមួយនេះដូចគ្នា ដោយបានបញ្ចេញនូវសម្រស់ម្យ៉ាងៗម្នាក់យ៉ាងស្រស់ស្អាត៕

ដល់ពេលឃើញតារាស្រីទាំងពីរដួងនេះ លេងស្ទាយនៅក្នុងម៉ូតរ៉ូបប្រភេទតែមួយដូចគ្នាបែបនេះ តើស្រលាញ់សម្រស់របស់តារាស្រីរូបណាជាងគេដែរ? 

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

សម្រស់របស់តារាសម្តែង Mai Davika និងតារាចម្រៀងអ្នកនាង មាស សុខសោភា
សម្រស់របស់តារាសម្តែង Mai Davika និងតារាចម្រៀងអ្នកនាង មាស សុខសោភា
សម្រស់របស់តារាសម្តែង Mai Davika និងតារាចម្រៀងអ្នកនាង មាស សុខសោភា
សម្រស់របស់តារាសម្តែង Mai Davika និងតារាចម្រៀងអ្នកនាង មាស សុខសោភា
សម្រស់របស់តារាសម្តែង Mai Davika និងតារាចម្រៀងអ្នកនាង មាស សុខសោភា ពេលស្លៀករ៉ូបមួយនេះដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា