“Insidious: The Last Key សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ” គឺជាភាគដែលខុសពីវគ្គមុនៗតែម្តង ព្រោះវគ្គនេះនិយាយពីប្រវត្តិរបស់អ្នកស្រី Elise Rainer ។

ចូលរួមទស្សនារឿងដែលរន្ធត់បំផុតប្រចាំដើមឆ្នាំ២០១៨គឺរឿង" Insidious: The Last Key: សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ"ដែលនិយាយពីខ្សែជីវិតដុកទ័រ Elise Rainier តាំងពីក្មេងមក។ កាលពីក្មេងលោកស្រីរស់នៅជាមួយប្អូនប្រុសនិងប៉ាម៉ាក់របស់លោកស្រី ដែលមានផ្ទះនៅជិតគុកឃុំឃាំងអ្នកទោស។ ថ្ងៃមួយលោកស្រីបានបញ្ចាក់ថាលោកស្រីបានឃើញខ្មោចអ្នកទោសដែលត្រូវបានសំលាប់ដោយការដាក់ទោសដោយកៅអីអគ្គីសនីដែលធ្វើអោយឪពុកលោកស្រីខឹងយ៉ាងខ្លាំង។ នៅយប់មួយលោកស្រីបានប្រាប់ថាឃើញខ្មោច នៅក្នុងបន្ទប់របស់លោកស្រីដែលបានធ្វើអោយប្អូនប្រុសលោកស្រីខ្លាចជាខ្លាំងបន្ទាប់មកឪពុកលោកស្រីបានធ្វើការដាក់ទោសលោកស្រីដោយវាយនឹងរំពាត់ហើយឃុំខ្លួនលោកស្រីនៅបន្ទប់ក្រោមដី។ ពេលនោះក៏មានសំលេងហៅឈ្មោះលោកស្រីអោយបើក ទ្វារដែលជាការចាប់ផ្តើមនៃការទំនាក់ទំនងជាមួយបិសាចមុខកូនសោ ( Key Face Demon) បិសាចនោះបានចូលខ្លួនលោកស្រីហើយក៏បានសម្លាប់ម្តាយលោកស្រីផងដែរ។ពេលនោះហើយដែលឪពុកលោកស្រីបានដេញលោកស្រីចេញពីផ្ទះ។ បន្ទាប់ពីការចាកចេញពីផ្ទះអស់រយៈពេល១០ឆ្នាំអ្នកស្រី ក៏បានធ្វើការជាអ្នកទំនាក់ទំនងជាមួយព្រលឹងខ្មោចនិងបណ្តេញខ្មោចផងដែរ។ថ្ងៃមួយអ្នកស្រីបានទទួលភារៈកិច្ចមួយ ដែលតម្រូវអោយអ្នកស្រីត្រលប់ទៅផ្ទះចាស់អ្នកស្រីដែលសម្បូរ ដោយព្រេលឹងខ្មោចដ៏កាចសាហាវនោះសារជាថ្មី។

Insidious: The Last Key សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ

ចង់ដឹងថាមានរឿងអ្វីកើតឡើងចំពោះលោកស្រីបន្តទៀត កុំភ្លេចចូលរួមទស្សនារឿង" Insidious: The Last Key: សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ" ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។

Insidious: The Last Key សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ
Insidious: The Last Key សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ
Insidious: The Last Key សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ

សូមទស្សនា trailer ខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
www.facebook.com/JaiKon.Cambodia,
www.youtube.com/JaiKonCambodia
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]