(ភ្នំពេញ)៖ បន្ទាប់ពីមានការចែករំលែកតគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពីគំនរសំរាមមួយកន្លែង ដែលទុកស្អុយរលួយចោល នៅតាមផ្លូវបេតុងថ្មីមួយ ហាក់គ្មានអ្នកអើពើ ដែលស្ថិតនៅជាប់របងវិទ្យាល័យច្បារអំពៅ រួចមក ថ្មីៗនេះ លោក សាវិន ហ្វីលីព បន្ទាប់ពីបានជិះកាត់ទីនោះ ក៏មានគំនិតមិនខុសគ្នា ពីបងប្អូនក្នុងហ្វេសប៊ុកប៉ុន្មានដែរ ខណៈលោក បានបង្ហោះសារមួយ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមានខ្លឹមសារ ចង់ឲ្យអជ្ញាធរដែលពាក់ព័ន្ធមានវិធានការ ចំពោះរឿងសំរាមនេះ។

ក្នុងនោះ តារាសម្ដែងជើងចាស់ លោក សាវិន ហ្វីលីព បានសរសេរថា «សូមជួយស៊ែរឲ្យអភិបាលខណ្ឌច្បារអំពៅឃើញផង! ផ្លូវបេតុងថ្មីមួយជាប់វិទ្យាល័យច្បារអំពៅ (នៅចន្លោះកណ្ដាល វិទ្យាល័យច្បារអំពៅ និង របងវត្តនិរោធ) ជិតក្លាយជាភ្នំសំរាមហើយ មិនដឹងថា តើនេះ ជាការទទួលខុសត្រូវ ខាងអាជ្ញាធរណាទេ បានជាទុកសំរាមឲ្យមានក្លិនស្អុយ ពេញផ្លូវយ៉ាងនេះ? ខ្ញុំបើកទ្បានកាត់នេះរាល់ថ្ងៃ ដូចជាទើសភ្នែកដល់ហើយ! សំរាមហ្នឹង នៅហ្នឹងរាប់ខែហើយ..សូមអជ្ញាធរមេត្តា ជួយចាត់ការមានវិធានការយ៉ាងណា បោសសំអាតចេញឲ្យស្អាតផង អាណិតទីក្រុងគុជយើង ហើយគួរណាស់ តែខ្មាសភ្ញៀវទេសចរណ៍ខ្លះផង !! ដោយក្ដីរាប់អាន, សាវិន ហ្វីលីព ប្រជាជនម្នាក់ ក្នុងខណ្ឌច្បារអំពៅ»។

គួរបញ្ជាក់ផងដែរថា បញ្ហាសំរាមនេះ គឺជាបញ្ហាចោទមួយក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្ដង នាពេលបច្ចុប្បន្ននេះ ទោះបីជាមានការចាត់វិធានការ ដាក់បំរាមទប់ស្កាត់ ចុះអប់រំណែនាំ យ៉ាងហូរហែ ដល់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ៕

សាវិន ហ្វីលីព
សាវិន ហ្វីលីព
សាររបស់ សាវិន ហ្វីលីព

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]