កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ តារាចម្រៀងរ៉េបដ៏ល្បី ប្រចាំប្រទេសកូរ៉េ លោក G-Dragon បានទទួលពាក្យរិះគន់ច្រើនមិនស្ទើរ នៅលើបណ្តាញសង្គម អ៊ីនស្តារក្រាម បន្ទាប់ពីលោក បានបង្ហោះរូបមួយសន្លឹកមួយសន្លឹក។

យ៉ាងណាមិញ ប្រិយមិត្តដែលជាអ្នកគាំទ្រលោក G-Dragon បានជ្រាបច្បាស់ហើយថា តារារ៉េបរូបនេះ គឺមានរូបរាងស្គមមែនទែន ដល់ថ្នាក់ពេលខ្លះ វាបង្កឲ្យមានការព្រួយបារម្ភពីអ្នកគាំទ្រ ដែលឃើញលោក ស្រកទម្ងន់យ៉ាងច្រើនបែបនេះ។

ម៉្យាងវិញទៀត រូបថតដែល G-Dragon បង្ហោះចុងក្រោយនៅក្នុង អ៊ីនស្តារក្រាមរបស់ខ្លួន ត្រូវបានអ្នកគាំទ្រមួយចំនួន រិះគន់រូបលោកខ្លាំងមែនទែន ដោយលោកបង្ហោះរូបនោះ នៅមុខកញ្ចក់ ដោយបង្ហាញរាងដ៏ស្លីមរបស់ខ្លួន ដែលមានសភាពស្គម គ្មានសាច់ដុំ មើលទៅមិនដូចមនុស្សពេញលក្ខណៈ។

ក្នុងនោះផងដែរ ក៏មានអ្នកគាំទ្រខ្លះបង្ហាញពីក្តីបារម្ភចំពោះលោក បន្ទាប់ពីឃើញរូបរាងដ៏ស្គមខ្លាំងរបស់លោក បែបនេះ៕ 

G-Dragon
G-Dragon
រូប G-Dragon បង្ហោះដែលត្រូវគេរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]