ភ្នំពេញ៖ តារាចម្រៀង ដែលមានប្រជាប្រិយភាពល្បីល្បាញខ្លាំង នៅក្នុងប្រទេសកម្ពុជា គឺកញ្ញា មាស សុខសោភា ជាតារាចម្រៀងស្រីមួយរូប ពោរពេញទៅដោយទេពកោសល្យសិល្បៈ លើផ្នែកចម្រៀង ជាមួយនឹងទឹកដមសម្លេងដ៏ពិរោះ ផ្អែមស្រទន់ដូចសារីកា អន្ទងចិត្តទស្សនិកជាច្រើន ស្រលាញ់ចូលចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងគាំទ្ររូបនាង រហូតមកទល់សព្វថ្ងៃនេះ។

ថ្មីៗនេះទស្សនិកជនជាច្រើន​​​​​​​​ ក៏បានសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ នាងតែងតែឧស្សាហ៍ចេញនូវ MV និងបទចម្រៀងថ្មីៗដែលនាងច្រៀង សុទ្ធសឹងតែជា Original Song ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីគ្រប់ស្រទាប់មិត្តយុវវ័យ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា មាស សុខសោភា ក៏បានបង្ហោះរូបភាពប៉ន្មានសន្លឹក នៅក្នុងគណនីសង្គមរបស់ខ្លួន ខណៈពេលដែលនាងកំពុងតែត្រៀមថត និងចេញ MV ឆាប់ៗនេះផងដែរ។

ជាពិសេស គេឃើញថា កញ្ញា មាស សុខសោភា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមូយនឹងអាវក្រៅធំ ដែលមើលទៅពិតជា សាកសមនឹងនាងមែនទែន  ជាហេតុធ្វើឲ្យទស្សនិកជនជាច្រើន ដែលគាំទ្រនាង សរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ដ៏ស្អាត ៕ 

កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា