ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ដែលត្រូវជាកូនស្រីបង្កើត របស់តារាចម្រៀងជើងចាស់លោក ហួ ឡាវី កញ្ញា វី ឌីណែត កំពុងតែធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំង ជាមួយការមកវិញ ក្នុងបទចម្រៀងថ្មី និងស្ទីល ប្លែកដែលមិនធ្លាប់បានឃើញ ពីមុនមកសោះ។

ជាក់ស្ដែងយប់មិញនេះ ផេកផ្លូវការរបស់ផលិតកម្មហង្សាមាស ដែលជាជម្រករបស់តារាស្រី វី ឌីណែត បានបង្ហោះ MV បទថ្មីមានចំណងជើងថា« I’m back» ដែលជាបទញាក់កន្ត្រាក់អារម្មណ៍ លាយនឹងការរ៉េប តាមស្ទីលបរទេស ។

ជាងនេះទៅទៀត  ចំពោះការរៀបចំមិនថា បច្ចេកទេសថត ឬសម្លៀកបំពាក់ ពិតជាមានភាពទាក់ទាញ ប្លែកខុសដាច់ ពីបទមុនៗដែល កញ្ញា ធ្លាប់បានច្រៀង។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ បទ« I’m back» នេះគឺជាការច្រៀងរ៉េបលើកដំបូងក្នុងចំណោមបទចម្រៀងរបស់ កញ្ញា ដែលគ្រប់គ្នារំពឹងថា បទថ្មីមួយនេះ អាចទទួលបានការគាំទ្រ ខ្លាំងពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ន៕

ចង់ជ្រាបកាន់តែច្បាស់ថា បទថ្មីរបស់ វី ឌីណែត ឡូយប្លែកកម្រិតណា ទស្សនា វីដេអូទាំងអស់គ្នា៖

វី ឌីណែត រ៉េបលើកដំបូងក្នុងបទថ្មី ជាមួយស្ទីលប្លែក
វី ឌីណែត រ៉េបលើកដំបូងក្នុងបទថ្មី ជាមួយស្ទីលប្លែក
វី ឌីណែត រ៉េបលើកដំបូងក្នុងបទថ្មី ជាមួយស្ទីលប្លែក
វី ឌីណែត រ៉េបលើកដំបូងក្នុងបទថ្មី ជាមួយស្ទីលប្លែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត