ភ្នំពេញ៖ តារាហ្វេសប៊ុកលោក Peypey Dy នៅតែអាចរក្សាប្រជាប្រិយភាពរបស់ខ្លួន បើទោះជាពេលនេះ ផេកហ្វេសប៊ុកផ្លូវការរបស់លោក ត្រូវបានជនមិនស្គាល់មុខ Hack យកទៅបាត់យ៉ាងណាក្តី។

ដោយឡែក កាលពីពេលថ្មីៗនេះ លោក Peypey Dy បានធ្វើរឿងមួយ ដែលឲ្យមហាជនហួសចិត្តមែនទែន ពេលដែលឃើញសកម្មភាពរបស់លោកបែបនេះ។

ក្នុងនោះផងដែរ គេបានប្រទះឃើញរូបរបស់ Peypey Dy មួយសន្លឹក នៅក្នុងគណនីអ៊ីនស្តាក្រាម ដោយរូបលោក បានបៀមបារីជាប់នឹងមាត់ ហើយរៀបអុជជក់បារី។

យ៉ាងណាមិញ មហាជនបានចាត់ទុកថា ទង្វើនេះគឺជាទង្វើមិនសមរម្យនោះទេ ព្រោះក្នុងនាមលោកជាមនុស្សដែលមានឈ្មោះល្បីម្នាក់ លោកមិនគួរបង្ហាញរូបភាព ប្រើប្រាស់របស់ដែលប៉ះពាល់សុខភាពបែបនេះ នៅក្នុងបណ្តាញសង្គមនោះទេ៕ 

Peypey Dy
Peypey Dy
Peypey Dy
រូបដែល Peypey Dy ជក់បារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy