កាលពីដើមខែមករា កន្លងទៅនេះ លោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងផង និងជាម្ចាស់ផលិតកម្មGalaxy ផង បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយតំណាងពលករមកពីប្រទេសកូរ៉េ ដែលត្រូវបានតំណាងពលករដែលបម្រើការនៅក្នុងប្រទេសកូរ៉េទាំងនោះ បង្ហោះពាក្យពេចន៍សរសើរយ៉ាងខ្លាំង ដោយសារតែលោកបានផ្ដល់បទពិសោធន៍តស៊ូពី ការលំបាកក្នុងពេលដែលលោកនៅបម្រើការជាកម្មករនៅក្នុងប្រទេសកូរ៉េ មុនពេលបានក្លាយជាតារាសិល្បៈ និងមុនពេលហក់លោតក្នុងជំនួញដីធ្លី និងសង់បុរី ហើយបានក្លាយជាសេដ្ឋី។ អ្វីដែលពិសេសនោះ គឺលោកបានប្រកាសផ្ដល់ទឹកប្រាក់ចំនួន២៥លានវ៉ុន ប្រហាក់ប្រហែលនឹងជាង១០០លានរៀល ឬជាង២៥០០០ដុល្លារ ជូនដល់សមាគមទាំងអស់នៅក្នុងប្រទេសកូរ៉េ ដែលធ្វើការបម្រើផលប្រយោជន៍ដល់ពលករខ្មែរ ដើម្បីអោយសមាគមន៍ទាំងនោះមានលទ្ធភាពផ្លាស់ប្ដូរជោគវាសនារបស់ពលករខ្មែរមួយចំនួន ក្រោយពេលពួកគេបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ។

លោក ឡេង ណាវ៉ាត់ត្រា

ក្រោយពីមានការបង្ហោះរបស់ពលករខ្មែរជាច្រើននៅក្រោយជំនួបនោះ លោកបានបញ្ជាក់ថា លោកពិតជាផ្ដល់ទឹកប្រាក់ដ៏ច្រើនក្នុងចំនួននោះ ដល់សមាគមន៍ខ្មែរនៅដែលមានទីស្នាក់ការនៅក្នុងប្រទេសកូរ៉េមែន ដោយលោកនឹងផ្ដល់ថវិកាក្នុងចំនួន២៥លានវ៉ុន ឬជាង២៥០០០ដុល្លារ នៅថ្ងៃអាទិត្យទី៧ មករានេះ។ លោកថាសមាគមន៍ដែលលោកប្រកាសជួយ នឹងងាយស្រួលចាត់ចែងការងារជួយដល់ពលករកម្ពុជា នៅពេលដែលពលករទាំងនោះបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ ដោយលោកប្រកាសថាជំនួយដែលនឹងផ្ដល់ជូននេះ មិនមែនជាទីបញ្ចប់នោះទេ គឺអាចនឹងមានជាបន្តបន្ទាប់ទៀត ដើម្បីអោយលោក និងក្រុមពលករនៅក្នុងប្រទេសកូរ៉េកាន់តែមានទំនាក់ទំនងគ្នា។

លោកបន្ដទៀតថាក្នុងនាមជាតារាសិល្បៈមួយរូប ដែលមានឱកាសបានក្លាយជាអ្នកជំនួញ លោកនៅតែមិនភ្លេចអតីតកាលដែលលោកធ្លាប់បានលំបាកក្នុងពេលបម្រើការជាកម្មកររោងចក្រនោះទេ ទើបលោកត្រូវតែលើកទឹកចិត្ត និងត្រូវភ្ជាប់ខ្លួនជាមួយពលករដែលបម្រើការនៅក្នុងប្រទេសកូរ៉េ ជំរុញទឹកចិត្តតាមអ្វីដែលលោកជួយបាន។ នេះមិនមែនជាលើកទី១នោះទេ ដែលលោកបានយកចិត្តទុកជាមួយក្រុមពលករ ដោយសារតែក្នុងពេលមុនលោកក៏បានផលិតភាពយន្តរឿង«កំពូលល្ងង់នៅអាស៊ី» យកទៅចាក់បញ្ចាំងអោយពលករនៅប្រទេសកូរ៉េទស្សនាហ្វ្រី និងបានបើករោងកុនអោយកម្មកររោងចក្រនៅស្រុកខ្មែរបានទស្សនាភាពយន្តរបស់លោកផងដែរ។ លោកឡេង ណាវ៉ាត់ត្រាប្រកាសថាលោកនឹងបើកទូលាយអោយរាល់ពលករទាំងឡាយណា ដែលមានសមត្ថភាពមិនថាការងារសិល្បៈ ឬការងារមុខជំនួញនោះទេដើម្បីកែប្រែជោគវាសនារបស់ពលករទាំងនោះអោយមានលទ្ធភាព និងមានជីវិតរឹងមាំទៅថ្ងៃក្រោយ។ លោកប្រកាសបើកទ្វារផលិតកម្មស្វាគមន៍ក្រុមពលករ ដែលមានសមត្ថភាពទាំងនោះ ដោយលោកនឹងហ៊ានចំណាយផលិតបទចម្រៀងដើម្បីសម្រេចបំណងប្រាថ្នារបស់ពលកររូបណា ដែលមានសមត្ថភាពសំលេងល្អនោះផង។ 

យ៉ាងណាមិញសម្រាប់ក្រុមហ៊ុនលក់ដីឡូតិ៍ និងបុរីវីឡាកូនកាត់របស់លោក ក៏ផ្ដល់ឱកាសសម្រាប់ការទទួលពលករដែលចង់បម្រើដោយគ្មានការរើសអើងផងដែរ បន្ថែមពីលើការផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២៥លានវ៉ុន ដល់សមាគមន៍ពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ ដើម្បីអោយសមាគមន៍នោះមានលទ្ធភាពកាន់តែច្រើនជួយដល់ក្រុមពលករកម្ពុជា ជាពិសេសចំពោះពលករដែលបញ្ចប់ការងារនៅប្រទេសកូរ៉េ៕

លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា
លោក ឡេង ណាវ៉ាត់ត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា