ថៃ៖ តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn បានរៀបការជាមួយគ្នាទៅតាមប្រពៃណី កាលពីថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅ ក្រោយស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួចរាល់មក គេឃើញគូស្វាមីភរិយាថ្មីមួយគូនេះ ពិតជាមានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង ធ្វើឱ្យចំណងស្នេហ៍កាន់តែស្អិតរមួតលើសមុន។

តារាសម្តែងស្រី Margie Rasri និងលោក Pok ជាស្វាមី ក្នុងថ្ងៃរៀបការ

ងាកទៅមើលពីជីវិតឯកជនវិញ អាចនិយាយបានថាលោក Pok ស្វាមីរបស់តារាសម្តែងស្រី Margie គឺជាសេដ្ឋីម្នាក់ ដែលមានមុខជំនួញធំៗនៅក្នុងដៃ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងជំនួញមួយរូបនៅក្នុងស្រុកថៃ។

ជាក់ស្តែងលោក Pok ទើបតែបានបង្ហោះនូវរថយន្តដ៏ទំនើបមួយគ្រឿង នៅលើអ៊ីនស្តារក្រាម និងហ្វេសប៊ុករបស់ខ្លួន ដែលជារថយន្តស៊េរីទំនើប និងតម្លៃថ្លៃកប់ពពកឯណោះ បន្ទាប់ពីរៀបការរួច។

មិនធម្មតាមែន ស្វាមីជាអ្នកមាន ហើយភរិយាគឺជាតារា ជីវិតពោរពេញទៅដោយភាពសម្បូរបែប និងសុភមង្គល៕

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

តារាសម្តែងស្រី Margie Rasri និងលោក Pok ជាស្វាមី
តារាសម្តែងស្រី Margie Rasri និងលោក Pok ជាស្វាមី
តារាសម្តែងស្រី Margie Rasri និងលោក Pok ជាស្វាមី
តារាសម្តែងស្រី Margie Rasri និងលោក Pok ជាស្វាមី
តារាសម្តែងស្រី Margie Rasri និងលោក Pok ជាស្វាមី
ឡានស៊េរីទំំនើបរបស់លោក Pok ដែលទើបតែបង្ហោះនៅលើបណ្តាញសង្គុម
ឡានស៊េរីទំំនើបរបស់លោក Pok ដែលទើបតែបង្ហោះនៅលើបណ្តាញសង្គុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]