ភ្នំពេញ៖ មិនប៉ុន្មានថ្ងៃមុននេះ ស្វាមី អតីតតារាសម្ដែង អ្នកនាង សឿ សុធារ៉ា លោក សាពូន មីដាដា បានប្រកាសក្ដែងៗថា សល់ពេលមិនយូរទេ ពោលគឺ៩ថ្ងៃទៀតប៉ុណ្ណោះ លោកនិងភរិយា នឹងទទួលបានសមាជិកថ្មី ម្នាក់ទៀតហើយ។

ជាក់ស្ដែង មិនដល់ពេលនោះផង ស្រាប់តែម្សិលមិញនេះ អ្នកនាង សឿ សុធារ៉ា ក៏បានសម្រាលកូនប្រុសទី២ យ៉ាងសុវត្ថិភាព ជាមួយនឹងការផ្តល់កម្លាំងចិត្តពីស្វាមី ក៏ដូចជាក្រុមគ្រួសារអ្នកនាង ។

អ្វីដែលសំខាន់នោះ កូនទី២អ្នកនាង បែរជាកើតចំថ្ងៃល្អ ជាពិសេសចំថ្ងៃបុណ្យសកលទៀតផង។ នេះបើតាមសម្ដីដែល លោក សាពូន មីដាដា បានបង្ហោះលើបណ្ដាញសង្គម រួមជាមួយនឹងសារស្ដែងពីអារម្មណ៏រំភើប ក្រោយបានឃើញមុខកូនប្រុសសំណព្វចិត្តមួយនេះ៕

សារដែលលោក សាពូន មីដាដា បានបង្ហោះលើបណ្ដាញសង្គម
អ្នកនាង សឿ សុធារ៉ា និងគ្រួសារ
អ្នកនាង សឿ សុធារ៉ា និងគ្រួសារ
អ្នកនាង សឿ សុធារ៉ា បានសម្រាលកូនប្រុសទី២ ហើយ
អ្នកនាង សឿ សុធារ៉ា បានសម្រាលកូនប្រុសទី២ ហើយ
អ្នកនាង សឿ សុធារ៉ា បានសម្រាលកូនប្រុសទី២ ហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា