ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស កាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំង រហូតដល់ថ្នាក់ធ្វើរឿងមួយចំនួន ដែលអ្នកគាំទ្រនឹកស្មានមិនដល់ទៀតផង។

កាលពីថ្មីៗកន្លងទៅ ដេវីត ហាក់ធ្វើរឿងដើម្បីកញ្ញា ទេព បូព្រឹក្ស ច្រើនមែនទែន ដូចជាទិញផ្ទះដែលនាងបានដាក់លក់ ទិញរថយន្តដោយចូលលុយគ្នាម្នាក់ពាក់កណ្តាល និងទិញរបស់ប្រើប្រាស់ថ្លៃៗ ជូននាងថែមទៀតផង។

យ៉ាងណាមិញ ទំនាក់ទំនងរបស់អ្នកទាំង២ កាន់តែធ្វើឲ្យមហាជន សង្ស័យថាពួកគេ អាចនឹងលើសពីដៃគូចម្រៀងទៅទៀត បន្ទាប់ពីឃើញរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងថ្ងៃខួបកំណើត កញ្ញា ទេព បូព្រឹក្ស កាលពីប៉ុន្មានថ្ងៃមុននេះ។

ក្នុងនោះផងដែរ មហាជន បានសំគាល់ឃើញថា អ្នកទាំង២ បានពាក់ចិញ្ចៀនមានម៉ូតដូចគ្នា ដែលគេអាចហៅបានថាជា ចិញ្ចៀនគូ។ ដូច្នេះហើយទើប ធ្វើឲ្យមហាជន កាន់តែសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំង២ ថាពិតជាមិនមែនធម្មតានោះទេ។

ទោះជាយ៉ាងណាក្តី ចំពោះសាមីខ្លួនវិញ នៅតែប្រកាសប្រាប់មហាជនថា រវាងអ្នកទាំង២ត្រឹមតែជាមិត្តតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទៀតឡើយ៕ 

តើប្រិយមិត្តយល់យ៉ាងណា ចំពោះទំនាក់ទំនងអ្នកទាំង២?

ដេវីត និង បូព្រឹក្ស
ដេវីត និង បូព្រឹក្ស
ចិញ្ជៀនគូដែលធ្វើឲ្យមហាជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស