យោងតាមប្រភពពត៌មានពីគេហទំព័រ ឌីជីថលស្ពាយ (digitalspy) របស់ប្រទេស អង់គ្លេស បានអោយដឹងថា មានការលេចឡើងនូវរូបភាពរបស់ទូរស័ព្ទ អាយហ្វូន (iPhone) សេរ៊ី ចុងក្រោយមួយទៀតរបស់ អេបផល (Apple) ដែលគេហៅថា iPhone 5S ។

តាមសេចក្តីរាយការណ៍ពីប្រភពពត៌មាន បានអោយដឹងទៀតថា អេបផល កំពុងតែមានគំរោង ក្នុងការបញ្ចេញ នូវទូរស័ព្ទសេរ៊ីចុងក្រោយបង្អស់របស់ខ្លួន រួមជាមួយនឹងផលិតផលថ្មី មួយចំនួន ទៀតដូចជា ធេបប្លេត (Tablet) និង ទូរទស្សន៍ អាយធីវី (iTV) នៅពាក់កណ្តាលឆ្នាំ ២០១៣នេះ។

ប្រភពពត៌មានបានបន្ថែមអោយដឹងទៀតថា ក្រុមហ៊ុន អេបផល បានបង្ហាញពីភាពជឿជាក់ របស់ខ្លួនក្នុងការចាប់ផ្តើមផលិតទូរស័ព្ទអាយហ្វូន ហ្វាយអេស (iPhone 5S) នូវចំនួនដ៏ច្រើន រួចរាល់ហើយ ដែលវានឹងយកលំនាំតាម សេរ៊ី ហ្វរអេស (iPhone 4S) និង ស្រ៊ីជីអេស (iPhone 3GS) ដោយមានការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាព ប្រសើរជាងជំនាន់មុនៗ។

សូមទស្សនានូវវីដេអូ អំពី iPad Mini ដែលទើបតែចេញលក់ក្នុងពេលថ្មីៗនេះ របស់អេបផល ៖

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]