ភ្នំពេញ៖ មុននេះមិនប៉ុន្មាននាទី តារាកំប្លែងចាស់វស្សា នាយ កុយ បានធ្វើការ Live វីដេអូ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ដោយនិយាយទាំងអួលដើមក សុំដល់មហាជន មេត្តាកុំភ្លេចសិល្បៈខ្មែរ មិនថាល្ខោន និងកំប្លែង។

ក្នុងនោះលោក ក៏បាននិយាយទាំងក្ដុកក្ដួលថា សិល្បៈខ្មែរលោកពិតជាស្រលាញ់ រឹតតែមិនចង់ឈប់ បើទោះជាមានវ័យច្រើនហើយក៏ដោយ ក៏លោកនៅតែសុខចិត្ត បន្តសម្ដែងជូនបងប្អូន បានទស្សនា រហូតដល់ខ្លួនសម្ដែងលែងកើត ។

នេះបើតាមការរៀបរាប់ក្នុងវីដេអូ នាយកុយ ពិតជាបានសុំម្ដងហើយម្ដងទៀត ដល់ម្ចាស់កម្មវិធី និងទូរទស្សន៍មួយចំនួន សុំកុំបំភ្លេចពួកគាត់ ព្រោះមានតែអាជីពមួយនេះទេ ដែលអាចជួយឲ្យសិល្បៈកំប្លែង នៅមានដង្ហើម ជាពិសេសអាចជួយសម្រាល ជីវភាពតារាកំប្លែងដទៃទៀតផងដែរ។

គ្រាន់តែស្ដាប់ឮបែបនេះ ធ្វើឲ្យមហាជនសឹងស្រក់ទឹកភ្នែក និងអាណិតតារាកំប្លែងជើងចាស់រូបនេះជាខ្លាំង៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

តារាកំប្លែងចាស់វស្សា នាយ កុយ
តារាកំប្លែងចាស់វស្សា នាយ កុយ
តារាកំប្លែងចាស់វស្សា នាយ កុយ និង នាយក្រឹម
តារាកំប្លែងចាស់វស្សា នាយ កុយ និងដៃគូ
តារាកំប្លែងចាស់វស្សា នាយ កុយ និងដៃគូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ