ភ្នំពេញ៖ តារាចម្រៀងរ៉េបវ័យក្មេង លោក ងួន ចាន់ដេវីត កំពុងតែទទួលបានប្រជាប្រិយភាព ថែមមួយកម្រិតទៀត ពេលដែលលោក ងាកមកចាប់ដៃគូជាមួយ តារាចម្រៀងរូបស្រស់កញ្ញា ទេព បូព្រឹក្ស។

យ៉ាងណាមិញ ក្នុងថ្ងៃនេះផងដែរ គឺជាថ្ងៃខួបកំណើតរបស់ កញ្ញា ទេព បូព្រឹក្ស ប៉ុន្តែ ដេវីតបានបង្ហោះសារជូនពរនាង នៅក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួន តាំងពីយប់មិញ  ដោយបានសរសេរCaptionថា៖ “Boom Happy birthday bae ជូនពរឲ្យអូនទទួលបាននៅអ្វីដែលប៉ងប្រាថ្នា ខួបឆ្នាំនេះវាខុសពីឆ្នាំមុន ព្រោះលើកនេះក៏ចាស់ចិត្ត ចាស់គំនិតហើយ តែមុខក្មេងដដែល រវល់ការងារមិនបានជប់លៀងទេ តែយ៉ាងណាក៏សូមឲ្យអូនសុខភាពល្អ និង សំណាងល្អ. I will stay by your side for no matter what Tep Boprek ពួកយើងនឹងឆ្លងខួបឆ្នាំក្រោយទៀត”។

បន្ទាប់ពីឃើញសារដ៏ស្វីតបែបនេះហើយ ពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបជំនួស កញ្ញា ទេព បូព្រឹក្ស មែនទែន ព្រោះកន្លងមក អ្នកគាំទ្រមិនដែលឃើញ ដេវីតបង្ហោះសារនិយាយពាក្យស្វីតៗបែបនេះ ដាក់នាងពីមុនមកនោះទេ៕ 

ដេវីត និង បូព្រឹក្ស
ដេវីត និង បូព្រឹក្ស
ដេវីត និង បូព្រឹក្ស
សារដែល ដេវីត បង្ហោះជូនពរ បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត