ភ្នំពេញ៖ ទំនាក់ទំនងរវាងអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស៊ីជម្រៅខ្លាំងឡើងៗ ហើយកាន់តែធ្វើឲ្យអ្នកគាំទ្រ លួចច្រណែននូវភាពផ្អែមល្ហែម ដែលអ្នកទាំង២តែងតែបង្ហាញជារឿយៗ។

ដោយឡែក ចំពោះគូស្នេហ៍នេះ អ្នកគាំទ្រមួយចំនួន ប្រាកដជានឹកស្មានមិនដល់ នូវចំណុចមួយ ដែលអ្នកទាំងពីរ មានស្រដៀងគ្នានោះទេ។

ផ្អែកទៅលើគណនីអ៊ីនស្តាក្រាម របស់អ្នកនាង ពេជ្រ សោភា កាលពីម្សិលមិញ នាងបានបង្ហោះរូបមួយសន្លឹកជាមួយលោក ឆឹម សក្កដា ដោយភ្ជាប់ជាមួយCaptionថា៖ “បងប្អូនគ្នា”។ បន្ទាប់ពីឃើញរូប និងCaptionបែបនេះហើយ ទើបធ្វើឲ្យយើងចាប់អារម្មណ៍ថា មុខមាត់របស់អ្នកទាំងពីរ ពិតជាស្រដៀងគ្នាខ្លាំងណាស់ ហើយជាពិសេសនោះ គឺស្នាមញញឹមតែម្តង។

យ៉ាងណាមិញ ទាំងនេះកាន់តែឲ្យអ្នកគាំទ្រឃើញថា គូស្នេហ៍មួយគូនេះ ពិតជាសាកសមនឹងគ្នាមែនទែន ហើយសង្ឃឹមថាអ្នកទាំង២ នឹងមានដំណឹងល្អក្នុងពេលឆាប់ៗ ខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា
រូបដែលអ្នកនាង ពេជ្រ សោភា ជាមួយលោក ឆឹម សក្កដា ដែលបង្ហោះកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា