ភ្នំពេញៈ គ្រោះថ្នាក់ចរាចរមួយ ដែលបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្រោយពីទទួលទាន់ គ្រឿងស្រវឹង ហើយបានជិះម៉ូតូឌុបគ្នា យ៉ាងលឿន រួចក៏ជ្រុលចង្កូត ទៅបុកបង្គោលរបងថ្ម ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅចំនុចភូមិ ព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពត័មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានផឹកស៊ីជាមួយមិត្ដភក្ដិ នៅក្នុងភូមិព្រែកថ្លឹងខាងលិច ហើយបានបើកម៉ូតូឌុបគ្នាម៉ាកវ៉េវអ៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1E-3088 ក្នុទិសដៅពីត្បូងទៅជើង ទាំងអាការៈស្រវឹងជោគ ចេញពីក្នុងភូមិ លុះបានមកដល់ផ្លូវព្រែកថ្លឹង រួមទាំងការបើក យ៉ាងលឿនផងនោះធ្វើឲ្យ ជនរងគ្រោះបាត់បង់ម្ចាស់ការ ហើយក៏ជ្រុលទៅបុករបងថ្មប្រជាបលរដ្ឋ បណ្តាលឲ្យបោកក្បាល ជាមួយរបងថ្ម យ៉ាងពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្យាបាលរបួស ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ផាត សុភ័ណ្ឌ អាយុ ២៧ឆ្នាំ មានមុខរបរជាកសិករ ជាអ្នកជិះនៅខាងក្រោយ និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ កែវ ពេជ្រ អាយុ៣៥ឆ្នាំ មុខរបរជាកសិករ ហើយអ្នកទាំងពីរស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ប្រែកកំពឹស ខណ្ឌដង្កោ ។  

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលសាកសពទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសកំពុងសម្រាកព្យាបាលរបួស។ ចំណែកម៉ូតូត្រូវប្រគល់ជូនសាច់ញាតិ ជនរងគ្រោះវិញ ព្រោះ ដោយសារម្ចាស់របងមិនរករឿង៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]