ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ទាក់ទងនឹង តារាចម្រៀងប្រុស នៅក្នុងផលិតកម្ម ហង្សមាស លោក ងួន ចាន់ដេវីត បានទិញរថយន្តទំនើបមួយគ្រឿង ឲ្យកញ្ញា ទេព បូព្រឹក្ស នៅក្នុងថ្ងៃកំណើត។

ចំពោះកាដូមួយនេះ បានធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានថា លោក ដេវីត ហ៊ានចំណាយលុយទិញ សុទ្ធតែឡាន ឲ្យស្រីស្អាត បូព្រឹក្ស បែបនេះសោះ។  ជាពិសេស បើគិតពីតម្លៃ របស់រថយន្តមួយនេះដែរ គឺមានតម្លៃទៅដល់ ៦ម៉ឺនដុល្លារឯណោះ ដែលជារថយន្តម៉ាក Mustang។

ក្នុងនោះដែរ បើតាមមើលមតិមួយចំនួន ដែលគេឃើញ នាងបានឆ្លើយតប ទៅកាន់អ្នកគាំទ្រ នៅក្នុងបណ្តាញសង្គម បានឲ្យដឹងថា តាមការពិតទៅ ឡាននេះ ពួកគេ បានចូលលុយគ្នាទិញនោះទេ ដែលម្នាក់ៗ ចេញ៣ម៉ឺនដុល្លារ។ មូលហេតុដែល ពួកគេ ទិញចូលគ្នាបែបនេះ ក៏ព្រោះតែ ពួកគេ មានចិត្តស្រលាញ់​ម៉ាករថយន្តនេះដូចគ្នា ហើយងាយស្រួលក្នុងការធ្វើដំណើររួមគ្នា ពេលចុះទៅខេត្តម្តងៗ។

បើទោះបីជា ដេវីត មិនបានទិញរថយន្ត ឲ្យ ទេព បូព្រឹក្ស ជាមួយនឹងតម្លៃពេញថ្លៃក៏ដោយ ក៏នេះជាទឹកចិត្តមួយ អាចបញ្ជាក់បានថា លោក ក៏មានចិត្តមានថ្លើម លើនាងមិនធម្មតាផងដែរ ទើបហ៊ានចំណាយបែបនេះ ព្រោះថា លុយតម្លៃរាប់ម៉ឺនដុល្លារ មិនងាយរកបានដោយស្រួលៗនោះទេ៕

ដេវីត និង ទេព បូព្រឹក្ស
ដេវីត និង ទេព បូព្រឹក្ស
ឡានថ្មី ម៉ាក Mustang
ឡានថ្មី ម៉ាក Mustang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត