(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បានឃាត់រថយន្ដដឹកអង្ករ ចូលពីប្រទេសវៀតណាមមួយគ្រឿង ដែលគ្មានច្បាប់អនុញ្ញាត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងភូមិសាស្រ្តស្រុកតាមដងផ្លូវជាតិលេខ​៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ពេលដែលកម្លាំងសមត្ថកិច្ចកំពុងចុះល្បាតក្នុងមូលដ្ឋាន។

បើតាមមន្ដ្រីអាវុធហត្ថខេត្ត ប្រតិបត្តិការនេះត្រូវបានធ្វើឡើង​ ដោយអនុវត្ត​តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំ​របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត ពិសេសត្រូវជួយចូលរួមបង្រ្កាបបទល្មើសគេចពន្ធ ដើម្បីបង្កើនចំណូលរដ្ឋ។

មន្ដ្រីអាវុធហត្ថខេត្តកណ្ដាល ពេលកម្លាំងកំពុងចុះល្បាតចល័ត បានប្រទះឃើញរថយន្ត​០១គ្រឿង គួរឲ្យសង្ស័យម៉ាក​សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​2AC-4856 បើកបរដោយឈ្មោះ អៀង ភារិទ្ធ ​អាយុ​៣៣​ឆ្នាំ​ ក៏ធ្វើការត្រួតពិនិត្យឃើញថារថយន្តនោះ មា​នដឹកអង្ករនាំចូលពីប្រទេសវៀតណាម ចំនួន៤តោនកន្លះ (គ្មានច្បាប់អនុញ្ញាតិ) តាមច្រករបៀងព្រំដែនវៀតណាម​។ ក្រោយការសួរនាំនៅមូលដ្ឋានអាវុធហត្ថស្រុក ម្ចាស់រថយន្តឈ្មោះ ចាន់រ៉ា អាយុ​​៤០​ឆ្នាំ និងម្ចាស់អង្ករ ឈ្មោះ យ៉ាន ​អាយុ​៤៣​ឆ្នាំ៕

ក្រោយការសួរនាំនៅមូលដ្ឋានអាវុធហត្ថស្រុក ម្ចាស់រថយន្តឈ្មោះ ចាន់រ៉ា អាយុ​​៤០​ឆ្នាំ និងម្ចាស់អង្ករ ឈ្មោះ យ៉ាន ​អាយុ​៤៣​ឆ្នាំ
ក្រោយការសួរនាំនៅមូលដ្ឋានអាវុធហត្ថស្រុក ម្ចាស់រថយន្តឈ្មោះ ចាន់រ៉ា អាយុ​​៤០​ឆ្នាំ និងម្ចាស់អង្ករ ឈ្មោះ យ៉ាន ​អាយុ​៤៣​ឆ្នាំ
ក្រោយការសួរនាំនៅមូលដ្ឋានអាវុធហត្ថស្រុក ម្ចាស់រថយន្តឈ្មោះ ចាន់រ៉ា អាយុ​​៤០​ឆ្នាំ និងម្ចាស់អង្ករ ឈ្មោះ យ៉ាន ​អាយុ​៤៣​ឆ្នាំ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]