ភ្នំពេញ៖ កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ ក្នុងវគ្គ Judge Audition បានប្រព្រឹត្តទៅដោយមានដំណើរការយ៉ាងល្អ កាលពីយប់មិញនេះ ក្រោមការចូលរួមជាច្រើនពីបេក្ខជន បេក្ខនារី មកពីគ្រប់ខេត្តក្រុង។

ក្នុងនោះដែរ បេក្ខភាពអ្នកមីងម្នាក់ ដែលអញ្ជើញមកពីខេត្តកណ្តាល ក៏មានមកចូលរួមប្រកួតផងដែរ បើទោះបីជាគាត់មានអាយុច្រើន ដល់ទៅ ៤១ឆ្នាំ ក្តី។

ថ្វីត្បិតតែមានអាយុច្រើនក៏ពិតមែន ប៉ុន្តែអ្នកមីង ជិន ចាន់ធឿន បានមានចិត្តស្រលាញ់វិស័យសិល្បៈចម្រៀងយ៉ាងខ្លាំង ហើយក៏បានសម្រេចចិត្ត មកដាក់ពាក្យប្រលងនៅក្នុងកម្មវិធី Cambodian Idol នារដូវកាលទី៣នេះ ទាំងការតាំងចិត្តយ៉ាងមុតមាំ។

ជាពិសេស អ្នកមីង ចាន់ធឿន ក៏មានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងកម្មវិធីប្រលងចម្រៀង Cambodian Idol ទម្រាំមានឱកាស អាចឈានជើងចូលមកដល់ក្នុងវគ្គ Judge Audition សប្តាហ៍ទី១ ដែលបានធ្វើឱ្យគណៈកម្មការទាំង៤រូប ទប់សំណើចមិនបាន។

ចំណែកសម្លេងរបស់អ្នកមីង ចាន់ធឿន ក៏ពិរោះណាស់ ពេលបកស្រាយបទចម្រៀង «ថ្ងៃស្អែកការបង» ជាបទមរតកដើមសំនៀង របស់តារាចម្រៀង ប៉ែន រ៉ន រហូតធ្វើឱ្យគណៈកម្មាការទាំង៤រូប ឡើងព្រឺសម្បុរ ពិសេសគឺកញ្ញា ឱក សុគន្ធកញ្ញា និងលោក ណុប ប៉ាយ៉ារិទ្ធ តែម្តង។

ច្រើនតែអាយុមែន ប៉ុន្តែសម្លេងពិរោះមិនធម្មតា ថែមមានការតស៊ូនៅក្នុងជីវិតទៀតផង រហូតបានទទួល Yes ដល់ទៅបួនពីគណៈកម្មការ។ រង់ចាំមើលអ្នកមីង ចាន់ធឿន បញ្ចេញសមត្ថភាព ​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងវគ្គបន្តបន្ទាប់ទៀតទាំងអស់គ្នា៕

ទស្សនាវីដេអូខាងក្រោម៖ 

អ្នកមីង ជិន ចាន់ធឿន
អ្នកមីង ជិន ចាន់ធឿន
កញ្ញា ឱក សុគន្ធកញ្ញា និងលោក ព្រាប សុវត្តិ
លោក ណុប ប៉ាយ៉់ារិទ្ធ
គណៈកម្មាការទាំង៤រូប ក្នុងកម្មវិធី Cambodian Idol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]