អេស្ប៉ាញ៖ ខែ្សបម្រើស្លាបរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Gerard Deulofeu នឹងខកខានពុំបានជួយក្រុមទេ ក្នុងជំនួបដ៏ធំទល់នឹងក្រុមគូប្រជែង Real Madrid នៅថៃ្ងទី២៣ សប្ដាហ៍ក្រោយនេះ។

អតីតកីឡាកររបស់ក្រុម Everton រូបនេះ បានរងរបួសជង្គង់ខាងឆ្វេង អំឡុងពេលហ្វឹកហាត់កាលពីថៃ្ងសុក្រ ហើយរូបគេនឹងត្រូវសម្រាករយៈពេលពី ៧ ទៅ១០ថៃ្ង ដើម្បីព្យាបាលរបួស។ 

ខែ្សបម្រើស្លាប Gerard Deulofeu
ខែ្សបម្រើស្លាប Gerard Deulofeu

របួសនេះ នឹងធើ្វឲ្យរូបគេខកខាន ការប្រកួតដ៏ធំជាងគេប្រចាំលីកកំពូល La Liga នៅកីឡដ្ឋាន Estadio Santiago Bernabeu ខណៈដែលសព្វថៃ្ង Real Madrid ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ កំពុងតាមពីក្រោយគូប្រជែងកំពូលតារាង Barcleona រហូតដល់ទៅ ៨ពិន្ទុ។

គួរឲ្យដឹងដែរថា កាលពីដើមរដូវកាល ពោលគឺក្នុងការប្រកួតដណ្ដើមពានរង្វាន់ Spanish Super Cup គឺ Real Madrid បានបំបាក់ Barcelona ទាំង២ជើង ដោយជើងទី១ ក្នុងកីឡដ្ឋាន Estadio Santiago Bernabeu គឺយកឈ្នះ ២-០ និងជើងទី២ នៅទឹកដី Cam Nou គឺយកឈ្នះ ៣-១ លើកពាន Spanish Super Cup៕  

សកម្មភាពការប្រកួតរវាង Real Madrid និង Barcelona កាលពីដើមរដូវកាល
សកម្មភាពការប្រកួតរវាង Real Madrid និង Barcelona កាលពីដើមរដូវកាល
សកម្មភាពការប្រកួតរវាង Real Madrid និង Barcelona កាលពីដើមរដូវកាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]