ភ្នំពេញ៖ ក្នុងការប្រកួតកាលពីយប់មិញដែលបឹងកេត បរាជ័យធ្ងន់.កទៅលើក្រុម Sanna Khan Hoa BVN FC ក្នុងលទ្ធផល ៥-១ នេះ អ្នកចាំទី ស៊ូ យ៉ាទី បានរងរបួសរហូតដល់ថ្នាក់បញ្ចូនទៅកាន់មន្ទីរពេទ្យ កាលពីដើមតង់ទី១ ក្រោយប៉ះទង្គិចជាមួយកីឡាកររបស់ក្រុមខាងវៀតណាម។

យ៉ាទី ត្រូវបានគេរាយការណ៍ថា បានរបួសក្រោមពោះខាងស្ដាំ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករក្រុម Sanna Khan Hoa BVN FC រហូតដល់ថ្នាក់ប្រកួតលែងបាន ហើយត្រូវគេបញ្ចូនទៅកាន់មន្ទីរពេទ្យ។ មកទល់ពេលនេះ អ្នកចាំទីរបស់ក្លិបបឹងកេតរូបនេះ បានធូរស្រាលបន្ដិចហើយ ហើយអាចនឹងចាកចេញពីមន្ទីរពេទ្យថៃ្ងនេះផងដែរ។

បើតាមសម្តីមិត្ដរបស់ ស៊ូ យ៉ាទី បានប្រាប់ Khmerload ឲ្យដឹងថា បន្ទាប់ពីការពិនិត្យរបស់គ្រូពេទ្យរួចមក រូបគេពុំមានបញ្ហាអ្វី ប៉ះពាល់ធ្ងន់ធ្ងរឡើយ គឺគ្រាន់តែគ្រាំក្នុងឆ្អឹងប៉ុណ្ណោះ ដែលតម្រូវឲ្យរូបគេសម្រាកឲ្យបានយូរបន្ដិច ៕  

ស៊ូ យ៉ាទី រងរបួស
ស៊ូ យ៉ាទី រងរបួស
ស៊ូ យ៉ាទី រងរបួស
ស៊ូ យ៉ាទី រងរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]