ភ្នំពេញ៖ បន្ទាប់ពីយកឈ្នះក្រុមបឹងកេត យ៉ាងធំធេងដោយលទ្ធផល ៥-១ (សរុបទាំង២ជើង ៩-៥) ក្នុងពានរង្វាន់ Toyota Mekong Club Championship កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិ គ្រូបង្វឹកក្រុម Sanna Khan Hoa BVN FC បានលើកឡើងថា ក្រុមរបស់ខ្លួនបានសហការគ្នាលេងជាក្រុម ស្របពេល បឹងកេត គឺលេងបាល់តាមបច្ចេកទេសផ្ទាល់ខ្លួន។ 

ក្រុមបឹងកេត អស់ឱកាសឡើងទៅកាន់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះហើយ ក្រោយត្រូវក្រុមដែលមកពីប្រទេសវៀតណាម លត់ដល់ទៅ៥គ្រាប់ ខណៈកាលពីជើងទី១ ក្រុមទាំង២ គឺប្រកួតស្មើគ្នា ៤-៤។

ក្រោយចប់ការប្រកួត គ្រូបង្វឹករបស់ក្រុម Sanna Khan បានលើកឡើងថា មុនឈានដល់ការប្រកួត ក្រុមរបស់លោកបានសែ្វងយល់ពីក្រុម បឹងកេត ច្រើន។ ជាពិសេសគឺក្រុមរបស់លោកសហការគ្នាលេងជាក្រុម ទើបធើ្វឲ្យជើងទី២នេះ គឹក្រុមរបស់លោកបង្កើតកំហុសតិចជាងកាលប្រកួតជើងទី១ ខណៈបឹងកេតវិញ គឺពួកគេលេងបាល់ពឹងផែ្អកលើបច្ចេកទេសរបស់កីឡាករ។ 

គ្រូបង្វឹកក្រុម Sanna Khan (កណ្ដាល)

គួរឲ្យដឹងផងដែរថា ក្រោយជ័យជម្នះនេះ ក្រុម Sanna Khan Hoa BVN FC នឹងត្រូវប៉ះក្រុម Lao Toyota ដែលជាក្រុមតំណាងឲ្យប្រទេសឡាវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Toyota Mekong Club Championship ខណៈក្រុមដែលឈ្នះ នឹងត្រូវទៅប៉ះក្រុមថៃ Muangthong United ៕  

ក្រុម Sanna Khan
ក្រុមបឹងកេត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]