ថៃ៖ ជាការពិតណាស់ ដែលមនុស្សម្នាក់ៗសុទ្ធតែមានមិត្តភក្តិតិចរឺច្រើន ទៅតាមចរិតនៃការរាប់អានដែលខ្លួនមាន។ ម៉្យាងទៀត មិត្តភក្តិមិនពិបាករកនោះទេ ដែលសំខាន់គឺអ្នកដែលចេះយោគយល់គ្នា អាចរាប់អានគ្នាបានរហូត ទើបមិនងាយនឹងរកបាន។

ជាក់ស្តែង ចំពោះតារាប្រុសស្រីថៃទាំងនេះ ទោះបីស្ថិតក្នុងភាពជាតារាល្បី ដែលអាចមានអ្នកស្រលាញ់ និងចង់រាប់អានធ្វើជាមិត្តមានច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់មិត្តដែលជិតស្និទ្ធ រាប់អានគ្នាបានជាច្រើនឆ្នាំ និងល្អនឹងគ្នាតាំងពីស្គាល់លើកដំបូងរបស់ពួកគេមានតែម្នាក់ៗតែប៉ុណ្ណោះ ដែលជាអ្នកសិល្បៈជាមួយគ្នាទៀតផង៕

តោះចង់ដឹងអត់ ថាតារារូបណាខ្លះជាមិត្តល្អ ពិតប្រាកដនឹងគ្នារហូតមក? 

Aum Patcharapa និង May Feungarom ជាមិត្តនឹងគ្នា អស់រយៈពេល១០ឆ្នាំ គិតមកដល់សព្វថ្ងៃ
Chompoo Araya និង Aimee Morakot រាប់អានគ្នាតាំងពីនៅក្នុងទូរទស្សន៍លេខ៧ជាមួយគ្នា តែក្រោយចេញពីទីនោះរៀងខ្លួន ក៏នៅជាមិត្តនឹងគ្នារហូតដល់១០ឆ្នាំ
Mai Davika និង Baifern Pimchanok ជាមិត្តស្រលាញ់រាប់អានគ្នាដូចបងប្អូនជាច្រើនឆ្នាំ
Anne Thongprasom និង Nat Myria រាប់អានគ្នាតាំងពីវ័យជំទង់ បើគិតមកដល់ពេលនេះគឺ២០ឆ្នាំជាងហើយ
Louis Scott និង Ananda Everingham ជាមិត្តនឹងគ្នារយៈពេល១០ឆ្នាំ និងប្រឡូកក្នុងវិស័យសិល្បៈក្នុងពេលជាមួយគ្នាទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]