រាជធានី​ភ្នំពេញ ៖ ព្រោះតែ​ភាព​ក្រីក្រ​ទីទ័ល​លំបាក​បុរស​ម្នាក់​បាន​សម្រេចចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើការ​នៅ​ភ្នំពេញ បែរជា​ត្រូវ​គេ​បោក​មិន​បើក​ប្រាក់ខែ​ឲ្យ​គ្មាន​លុយ​ទិញ​បាយ​ហូប ក៏​ត្រូវ​ខ្យល់​.​គ​ដួល​សន្លប់​តាម​ដងផ្លូវ​សាធារណៈ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងកើត​ខ្លោងទ្វារវត្ត​អង្គត់​បូ​រី តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ភី អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ។

ព្រោះតែ​ភាព​ក្រីក្រ​ទីទ័ល​លំបាក​បុរស​ម្នាក់​បាន​សម្រេចចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើការ​នៅ​ភ្នំពេញ បែរជា​ត្រូវ​គេ​បោក​មិន​បើក​ប្រាក់ខែ​ឲ្យ​គ្មាន​លុយ​ទិញ​បាយ​ហូប ក៏​ត្រូវ​ខ្យល់​.​គ​ដួល​សន្លប់​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ដើរ​ស្ពាយ​កាបូប​នៅ​ខឿន​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុរស​ខាងលើ​បាន​ដួល​ផ្កាប់មុខ​ទៅ​នឹង​ដី​សន្លប់​ស្តូកស្តឹង​បាត់​មាត់​បាត់​.​ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ឈប់​ចោមរោម​មើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ ។

បើ​តាម​សម្តី​ពី​បុរស​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចាក​ចេញពី​ខេត្តពោធិ៍សាត់​ដែល​ជា​ស្រុក​កំណើត​មក​ធ្វើការ​នៅ​ឯ​ទីក្រុង​ភ្នំពេញ គាត់​បាន​ធ្វើ​ជា​កម្មករ​សំណង់​ឲ្យ​គេ​នៅ​ម្តុំ​វត្ត​លំពែង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ តែ​មិនឃើញ​មេការ​សំណង់​បើក​លុយ​ឲ្យ​គាត់​សោះ ធ្វើ​ឲ្យ​គាត់​គ្មាន​លុយ​ទិញ​បាយ​ហូប​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ រហូត​ដល់​ថ្ងៃ​កើតហេតុ គាត់​ក៏​បាន​សម្រេចចិត្ត​ដើរ​ត្រលប់​ទៅ​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត​វិញ លុះ​ដើរមក​ដល់​ត្រង់​ចំណុច​កើតហេតុ ដោយសារ​តែ​ការ​អត់បាយ​ហេវ​ហត់​អស់កម្លាំង​ខ្លាំង​ពេក​ក៏​ដួល​សន្លប់​តែ​ម្តង​ទៅ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុរស​ខាងលើ​បាន​ដួល​ផ្កាប់មុខ​ទៅ​នឹង​ដី​សន្លប់​ស្តូកស្តឹង​បាត់​មាត់​បាត់​.​ក

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​ជួយ​ធ្វើការ​សង្គ្រោះ​បឋម​ទៅ​លើ​បុរស​រង​គ្រោះ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះ​រាង​ធូ​រស្បើយ​ដឹងខ្លួន​ឡើង​វិញ ហើយ​ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​លុយ​ទៅ​បុរស​ខាងលើ​ម្នាក់​បន្តិច​ៗ ដើម្បី​ធ្វើ​ជា​សោ​ហុយ​ជិះ​រថយន្តឈ្នួល​ត្រលប់​ទៅ​ផ្ទះ​វិញ បន្ទាប់​មក​ក៏​មាន​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ចិត្តធម៌​ម្នាក់​បាន​ស្ម័គ្រចិត្ត​ដឹក​បុរស​ខាងលើ ដោយ​មិន​គិតថ្លៃ​ទៅ​ដាក់​ចំណតរថយន្ត​ឈ្នូ​ល ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ ៕

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​ជួយ​ធ្វើការ​សង្គ្រោះ​បឋម​ទៅ​លើ​បុរស​រង​គ្រោះ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះ​រាង​ធូ​ស្បើយ​ដឹងខ្លួន​ឡើង​វិញ
ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​លុយ​ទៅ​បុរស​ខាងលើ​ម្នាក់​បន្តិច​ៗ ដើម្បី​ធ្វើ​ជា​សោ​ហុយ​ជិះ​រថយន្តឈ្នួល​ត្រលប់​ទៅ​ផ្ទះ​វិញ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]