បារាំង៖ បារាំងគឺជាប្រទេសអភិវឌ្ឍន៍មួយដែលមានការរីកចម្រើនយ៉ាងខ្លាំងឥតឈប់ឈរ។ បន្ថែមលើសពីការរីកចម្រើន ប្រជាជននៃប្រទេសមួយនេះក៏មានឥរិយាបថប្លែកពីប្រជាជននៃប្រទេសដ៏ទៃផងដែរ ដែលពួកគេមិនខ្វាយខ្វល់អំពីការរិះគន់ ឬក៏អ្នកដែលនិយមនិយាយតិះដៀលពួកគេឡើយ គឺពួកគេចូលចិត្តធ្វើអ្វីដែលពួកគេចង់ធ្វើតែប៉ុណ្ណោះ។

រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង O'Naturel

ព្រោះតែប្រជាជនមួយចំនួនរបស់ប្រទេសនេះមានឥរិយាបថប្លែកបែបនេះហើយ ទើបអ្នកជំនួញ Mike និង Stephane ដែលត្រូវជាបងប្អូនបង្កើត បានសម្រេចចិត្តបើកភោជនីយដ្ឋានមួយដែលមានឈ្មោះថា O’Naturel ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសបារាំង។

ភោជនីយដ្ឋានមួយនេះពិតជាមានការចាប់អារម្មណ៍ ក៏ដូចជាធ្វើឲ្យអ្នកដែលទៅទទួលទានអាហារនៅទីនោះ ទទួលបាននូវបរិយាការថ្មីប្លែក ព្រោះភ្ញៀវដែលចូលទៅកាន់ទីនោះ គឺត្រូវដោះសម្លៀកបំពាក់ចេញឲ្យអស់ និងដកហូតទូរស័ព្ទ និងកាមេរ៉ាទុក ដើម្បីការពារខ្លាចមានការលួចថតរូបភាពមិនសមរម្យណាមួយ។ ពេលដែលដោះសម្លៀកបំពាក់ និងដកហូតទូរស័ព្ទ និងកាមេរ៉ាហើយ ភ្ញៀវទាំងអស់អាចទៅទទួលទានអាហារ ដោយមានរបស់ជាប់ខ្លួនត្រឹមតែស្បែកជើងមួយគូដែលហាងផ្តល់ឲ្យតែប៉ុណ្ណោះ។

រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង O'Naturel

ដើម្បីរក្សាភាពជាឯកជនរបស់ភ្ញៀវដែលចូលទៅទទួលទានអាហារនៅក្នុងហាងមួយនេះ ម្ចាស់ហាងបានសម្រេចចិត្តដាក់វាំងននបាំងនៅជុំវិញហាង ដើម្បីកុំឲ្យភ្ញៀវដែលនៅខាងក្នុងមានអារម្មណ៍ថាមិនសូវស្ងប់ស្ងាត់ល្អនៅពេលដែលឃើញអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ។ 

រូបភាពហាង O'Naturel

នៅពេលដែលហាងមួយនេះចាប់ផ្តើមដំណើរការលើកដំបូង គេគិតថា នារីៗប្រហែលជាមិនចូលចិត្តហាងមួយនេះនោះទេ ព្រោះមើលទៅហាក់ដូចជាមិនសមរម្យសម្រាប់ពួកនាងឡើយ។ ក៏ប៉ុន្តែ ដោយយោងទៅតាមរបាយការណ៍របស់ហាងបានបង្ហាញថា ហាងមួយនេះទទួលបានភ្ញៀវនារីរហូតដល់ទៅ ៤០ ភាគរយឯណោះ ដែលនេះគឺជាចំនួនដ៏ច្រើនមួយ។

ដើម្បីកុំឲ្យខាតពេលយូរ តោះតាមដានទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៖

រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង O'Naturel
រូបភាពភ្ញៀវដែលចូលទៅបរិភោគអាហារនៅក្នុងហាង O'Naturel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]