«ស្លឹកតើយ» ឬភាសានិយាយចំណាំហៅថា ស្លឹកតយ ត្រូវបានគេនិយមប្រើប្រាស់ស្លឹកវា ដើម្បីផ្តល់ជាក្លិនឈ្ងុយឈ្ងប់ ដល់ម្ហូបចំណីអាហារ ជាពិសេសគឺសម្រាប់ធ្វើឱ្យបាយ និងចំណីបង្អែមចម្អាប មានពណ៌និងក្លិនឈ្ងុយតែម្តង។ តែក៏មានមនុស្សមិនតិចដែរ ដែលយកស្លឹកតើយដាំជាមួយទឹក ដើម្បីធ្វើជាតែទទួលទាន និងពេលខ្លះដាំលាយជាមួយនឹងទឹកតែផងដែរ។

អ្វីដែលអ្នកមិនបានដឹងនោះ ស្លឹកតើយមិនត្រឹមតែផ្តល់ក្លិនឈ្ងុយនោះទេ តែវាបានក្លាយទៅជារុក្ខជាតិ ផ្នែកឱសថបុរាណមួយប្រភេទផងដែរ ដែលមានលក្ខណៈសម្បត្តិជួយដល់ខាងសុខភាព និងសម្រស់ជាច្រើន។

ដូច្នេះកុំឱ្យខាតពេលវេលាយូរ មកតាមដានពីគុណសម្បត្តិរបស់ស្លឹកតើយខាងក្រោមទាំងអស់គ្នា៖

«ស្លឹកតើយ » ឬភាសានិយាយចំណាំហៅថា ស្លឹកតយ ត្រូវបានគេនិយមប្រើប្រាស់ស្លឹកវា ដើម្បីផ្តល់ជាក្លិនឈ្ងុយឈ្ងប់ ដល់ម្ហូបចំណីអាហារ ជាពិសេសគឺសម្រាប់ធ្វើឱ្យបាយ និងចំណីបង្អែមចម្អាប មានពណ៌និងក្លិនឈ្ងុយតែម្តង

# ជួយបន្ថយសម្ពាធឈាម

ការយកស្លឹកតើយមកដាំជាតែ ត្រូវបានគេដឹងថាអាចជួយបន្ថយសម្ពាធឈាម ដែលឡើងខ្ពស់ឱ្យស្ថិតមកសភាពប្រក្រតីវិញ ថែមទាំងអាចបំបាត់អាការវិលមុខ ធីងធោង និងអស់កម្លាំង ប្រសិនណាបើអ្នកទទួលទាន តែស្លឹកតើយ ២ដងក្នុងមួយថ្ងៃ។

# ជួយគ្រប់គ្រងកម្រិតជាតិស្ករ

ការសិក្សាបានបង្ហាញថា សារធាតុ Chiabchalard និង Nooron នៅក្នុងស្លឹកតើយ អាចជួយកាត់បន្ថយការប៉ះពាល់ ដល់ការផលិតអរម៉ូនអាំងស៊ុតលីន។ ដូច្នេះការទទួលទានតែស្លឹកតើយជាប្រចាំ អាចជួយកាត់បន្ថយជាតិស្ករក្លុយកូសនៅក្នុងឈាម ដែលទាំងនេះសុទ្ធតែ មានផលល្អចំពោះអ្នក ដែលមានជំងឺទឹកនោមផ្អែមតែម្តង។

# ជួយបំបាត់ការឈឺចុកចាប់ក្នុងរាងកាយ និងសាច់ដុំ

ការយកស្លឹកតើយ មកដាំជាទឹកតែទទួលទាន អាចជួយបញ្ចុះកម្តៅ និងអាចជួយបន្ថយការឈឺចុកចាប់ផ្សេងៗបានដូចជា អាការគ្រុនក្តៅ ក្រពះពិបាករំលាយអាហារ និងបន្ថយអាការរមួលក្រពើបានផងដែរ។

នៅក្នុងនោះផងដែរ ស្លឹកតើយត្រូវបានគេដឹងថា អាចយកមកព្យាបាលជំងឺរលាកសន្លាក់ផងដែរ ដោយគ្រាន់តែយកស្លឹកតើយមកបុក រួចយកទៅដាំជាមួយប្រេងដូងឱ្យក្តៅ សឹមបិទលើមុខរបួសសន្លាក់ជាការស្រេច។

ការយកស្លឹកតើយមកដាំជាទឹកតែទទួលទានអាចជួយបញ្ចុះកម្តៅ និងអាចជួយបន្ថយការឈឺចុកចាប់ផ្សេងៗបានដូចជា អាការគ្រុនក្តៅ ក្រពះពិបាករំលាយអាហារ និងបន្ថយអាការរមួលក្រពើបានផងដែរ

# ជួយការពារមូសខាំ

អ្នកបានដឹងរួចមកហើយថា មូលអាចបង្កឱ្យមានជំងឺជាច្រើន ដូចជាគ្រុនឈាម និងគ្រុនចាញ់តែដើម។ ប៉ុន្តែស្លឹកតើយអាចជួយអ្នកបាន ដោយគ្រាន់តែយកស្លឹកតើយមកបុក ពូតយកតែទឹក មកលាបលើស្បែកប៉ុណ្ណោះ ត្រូវបានគេដឹងថាអាចជួយការពាររាងកាយពីសត្វមូសបានយ៉ាងប្រសើរ ជាពិសេសម្រាប់រដូវមូសខ្លាតែម្តង។

# មានជាតិប្រេងដែលផ្តល់សារធាតុចិញ្ចឹម

នៅក្នុងស្លឹកតើយមានជាតិប្រេងពីធម្មជាតិជាច្រើនដូចជា៖ Glycidudes Alkaloids Tannin និង Isoprene esters ដែលទាំងនេះអាចជួយបំប៉នសុខភាពរាងកាយទូទៅបានយ៉ាងប្រសើរ។

# ជំនួយដល់ជំងឺសន្លាក់ Gout

ជាតិអាស៊ីតឡើងខ្ពស់ ក្នុងរាងកាយ (Uric Acid) នឹងអាចធ្វើឱ្យអ្នកកើតមានជំងឺរលាកសន្លាក់ Gout បាន ប៉ុន្តែការទទួលទានតែស្លឹកតើយជាប្រចាំ ត្រូវបានគេដឹងថាអាចជួយបន្ថយជាតិអាស៊ីតនៅក្នុងឈាម ឱ្យត្រលប់មកសភាពធម្មតាវិញជំនួយដល់អ្នកដែលមានបញ្ហាសន្លាក់ Gout ជាពិសេសថែមទាំងអាចជួយកម្ចាត់បញ្ហាក្រួសក្នុងតម្រងនោមផងដែរ។

# កម្ចាត់សត្វកន្លាត

ស្លឹកតើយក៏អាចជួយកម្ចាត់ សត្វកន្លាតដែលសម្បូរ ទៅសោយមេរោគផងដែរ ដោយគ្រាន់តែអ្នកយកស្លឹកតើយ ទៅត្រាំនៅក្នុងទឹកធម្មតា ហើយយកដាក់ក្នុងដបបាញ់នៅត្រង់កន្លែងដែលសម្បូរ ទៅដោយសត្វកន្លាតជាការស្រេច។ នេះជាវិធីងាយៗបែបធម្មជាតិ ថែមទាំងមានសុវត្ថិភាពក្នុងការប្រើប្រាស់ មិនដូចរបស់គីមីដែលអ្នកទិញមកពីផ្សារនោះទេ។

ស្លឹកតើយក៏អាចជួយកម្ចាត់សត្វមូស និងកន្លាត

# ប្រឆាំងនឹងជំងឺមហារីក

ស្លឹកតើយ ក៏ត្រូវបានគេរកឃើញថា អាចជួយការពារកោសិកាមហារីក កាចសាហាវ ថែមទាំងប្រឆាំងនឹងជាតិពុលដែលបង្កគ្រោះថ្នាក់ ដល់សុខភាពផងដែរ។ ម្យ៉ាងវិញទៀត ការទទួលទានតែស្លឹកតើយជាប្រចាំ ត្រូវបានគេដឹងដែរថា អាចជួយទប់ស្កាត់ការរីករាលដាល និងព្យាបាលជំងឺមហារីកទៀតផង។

# ជួយដល់បញ្ហាស្បែក និងសក់

- សសៃសក់៖ ស្លឹកតើយ ក៏ត្រូវបានគេយកមកធ្វើការ ព្យាបាលបញ្ហាជ្រុះសក់ និងអង្គែលើស្បែកក្បាលផងដែរ ដោយគ្រាន់តែយក ស្លឹកតើយប្រមាណជា ១០សន្លឹក មកបុកឱ្យហ្មត់ រួចលាយជាមួយទឹកស្អាត ១០០មីលីត្រ រួចយកមកលាបឱ្យសព្វសក់ និងស្បែកក្បាលគ្របទុកចោល ៣០នាទីចាំលាងជាមួយទឹកធម្មតា ឬកក់ជាមួយសាប៊ូក៏បាន។ ម្យ៉ាងវិញទៀត ប្រសិនជាយកស្លឹកតើយ ទៅដាំជាមួយទឹកធម្មតាឱ្យពុះ ទុកឱ្យត្រជាក់ ហើយយកទឹកនេះមកលាបលើសក់ និងស្បែកក្បាល នឹងធ្វើឱ្យសក់របស់អ្នក ទន់ រលោងស្អាតជាក់ជាមិនខាន។

- ស្បែកមុខ៖ គ្រាន់តែយកស្លឹកតើយ មកបុកឱ្យហ្មត់រួចលាយជាមួយទឹកធម្មតា សឹមយកមកលាបលើផ្ទៃមុខ ក៏អាចជួយធ្វើឱ្យផ្ទៃមុខរបស់អ្នក ទន់ រលោង ភ្លឺថ្លាផងដែរ។

# ជួយបង្កើនចំណង់អាហារ

សម្រាប់អ្នកដែលមិនសូវជាឃ្លានអាហារ ឬធុំក្លិនអាហារ មិនចង់ទទួលទានអ្វីទាំងអស់នោះ ជាពិសេសអ្នកដែលកំពុងតែមានជំងឺ ឬទើបតែពីជាសះស្បើយពីជំងឺតែម្តង ការទទួលទានតែស្លឹកតើយជាប្រចាំអាចជួយបង្កើនចំណង់អាហាររបស់អ្នកបានយ៉ាងប្រសើរផងដែរ។

ស្លឹកតើយជួយប្រឆាំងមហារីក ​ថែមទាំងជួយបញ្ហាសក់ និងផ្ទៃមុខ

ចំណាំ៖

- អ្នកអាចទទួលទានតែស្លឹកតើយដោយវិធីងាយៗ គ្រាន់តែយកស្លឹកតើយមួយបាច់ល្មម ដាំលាយជាមួយទឹកមួយឆ្នាំង ឬមួយកំសៀវរហូតដល់ពុំឆ្អិនល្អជាការស្រេច។

- វិធីម្យ៉ាងទៀតអ្នកអាចដាំតែធម្មតាដែលអ្នកទទួលទានជាប្រចាំ ហើយបង់ស្លឹកតើយប្រមាណជា ៥ ៦សន្លឹកចូលក៏បានផងដែរ៕  

អ្នកអាចទទួលទានតែស្លឹកតើយដោយវិធីងាយៗ គ្រាន់តែយកស្លឹកតើយមួយបាច់ល្មម ដាំលាយជាមួយទឹកមួយឆ្នាំង ឬមួយកំសៀវរហូតដល់ពុំឆ្អិនល្អជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]