ប្រភពព័តមានបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១២ នេះថា គេបាន ប្រទះឃើញ នាង Jessica Simpson ដោយថតស្រាត បញ្ចេញរាងកាយអាក្រាត ទាំងពរពោះ ជិតគ្រប់ខែ នៅលើក្របទស្សនាវដ្តី Elle ដ៏ល្បីរបស់របស់អាមេរិក ។

តារាវ័យ៣១ឆ្នាំ សាច់ចាំមិនចាញ់ យុវវ័យ២០ឆ្នាំរូបនេះ បានឈរនៅមុខ កាមេរ៉ាដោយគ្មានស្លៀកពាក់អ្វី សូម្បីតែបន្តិច ប៉ុន្ដែបានយកដៃទាំងទ្វេ ររបស់នាងបិទ បាំងកន្លែង សំខាន់ពីរចំណុច ពោលគឺដៃឆ្វេងបិទ ផ្នែកខាងក្រោម ខណៈដៃស្ដាំ បិទដើមទ្រូង ដ៏ទ្រលុកទ្រលុន ។

នៅក្នុងការថតនោះផងដែរ នាងបានសារភាពថា កូនក្នុងផ្ទៃនាង ជាមួយនឹងគូដណ្ដឹង Eric គឺជាកូនស្រី ។ គួររំលឹកផងដែរថា Jessica ធ្លាប់បាននិយាយ កាលពីដើមឆ្នាំ នេះថា កូនក្នុងផ្ទៃរបស់នាង បានធ្វើឱ្យនាងញ៉ាំ អាហារច្រើន រួមទាំងអាហារដែលនាង ធ្លាប់ញ៉ាំកាលពីក្មេងផងដែរ ។

មិនខុសពីអ្នកម្ដាយដែលពរពោះដទៃ ទៀតនោះទេ Jessica បាននិយាយថា នាងមិនចាប់អារម្មណ៍ថា អាហារនោះនាង ចូលចិត្ត ឬក៏អត់នោះទេ សំខាន់គឺទារកក្នុងផ្ទៃ របស់នាងចូលចិត្ត នាងនឹងទទួលទានទាំងអស់ ៕

 

ដោយ៖ វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]