កាណាដា៖ ថ្ងៃបុណ្យណូអែលមិនទាន់មកដល់ផង គំនិតនៃការតុបតែងមុខបែបថ្មីក៏បានមកដល់ ជាមួយស្នាដៃរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Instagram មួយរូបដែលមានឈ្មោះថា Taylor R។

អ្នកជំនាញតុបតែងមុខជនជាតិកាណាដារូបនេះ បានធ្វើឲ្យរោមចិញ្ចើមដែលរាបស្មើ ត្រង់ ទៅជាបែកមែកសាខា និងមានពន្លឺព្រាកៗ ដូចដើមណូអែលពិតៗតែម្តង។

ដើម្បីទទួលបានចិញ្ចើមដូចដើមណូអែលដ៏ស្រស់ស្អាតនេះ អ្នកត្រូវឆ្លងកាត់ដំណាក់កាលចំនួន២៖

ដំណាក់កាលទី១ - ញែករោមចិញ្ចើមរបស់អ្នកឲ្យចេញជាច្រើនផ្នែក រួចលាបផ្នែកនីមួយៗជាមួយ ជែល ឬក្រមួន

ដំណាក់កាលទី២ - បិទត្បូងភ្លេកៗនៅចុងរោមចិញ្ចើមនៃផ្នែកទាំងនោះ រួចដាក់ផ្កាយពណ៌មាស នៅគល់ចិញ្ចើម។

ធ្វើរបៀបនេះ ចិញ្ចើមរបស់នឹងមានរូបរាងដូចដើមណូអែលតែម្តង៕

តោះ! ទស្សនារូបភាពខាងក្រោម ហើយសាកល្បងធ្វើតាមទាំងអស់គ្នា៖

ចិញ្ចើមដើមណូអែល ដែលជាស្នាដៃរបស់អ្នកជំនាញតុបតែងមុខTaylor R

ចិញ្ចើមដើមណូអែល ដែលកំពុងពេញនិយម
ចិញ្ចើមដើមណូអែល ដែលកំពុងពេញនិយម
ចិញ្ចើមដើមណូអែល ដែលកំពុងពេញនិយម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]