ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានឈ្មោះបោះសម្លេង ប្រចាំប្រទេសកូរ៉េខាងត្បូង កញ្ញា CL បានអញ្ជើញមកដល់ទឹកដីកម្ពុជា កាលពីយប់មិញនេះហើយ ដើម្បីចូលរួមច្រៀងនៅក្នុងកម្មវិធី Smart Mega Concert នៅលើទឹកដីកោះពេជ្រ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាជនខ្មែរ ជាពិសេសមិត្តៗយុវវ័យ ដែលជាអ្នកគាំទ្រលើរូបនាងតែម្តង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីបង្ហាញវត្តមាន CL នៅលើទឹកដីកម្ពុជា គេឃើញមានវត្តមានតារាចម្រៀង ដ៏ល្បីមូយរូបគឺកញ្ញា ទេព បូព្រឹក្ស ដែលមានសម្រស់ស្រស់ស្អាត និងស៊ិចស៊ី បានបង្ហោះរូបថតនាង ដែលបានថតជាមួយនឹងកញ្ញា CL នៅលើបណ្តាញសង្គមអីុនស្តាក្រាម ធ្វើឲ្យមហាជនជាច្រើនបានបង្ហាញពីការភ្ញាក់ផ្អើល ថែមទាំងបានពោលពាក្យ សរសើរជាច្រើនពីសម្រស់របស់នាងជាខ្លាំង ថាមិនចាញ់តារាកូរ៉េស្រីល្បីឈ្មោះ CL ប៉ុន្មាននោះទេ ។

គួរឲ្យដឹងផងដែរថា នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយនេះ ក៏នឹងមានវត្តមានតារាចម្រៀងខ្មែរ ជាច្រើនរូបល្បីៗផងដែរ ដែលនឹងចូលរូមបកស្រាយបទចម្រៀងរួមគ្នា នៅក្នុងកម្មវិធី Smart Mega Concert CL ៕

ទស្សនារូបភាពខាងក្រោម៖

CL
CL
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
CL និង ទេព បូព្រឹក
CL និង ទេព បូព្រឹក
CL និង ទេព បូព្រឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស