ភ្នំពេញ៖ តារាសម្តែងស្រីអ្នកនាង ប៊ីរីយ៉ា បច្ចុប្បន្នបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈសាជាថ្មីម្តងទៀត ក្រោយពីបានបាត់មុខអស់រយៈពេលជាយូរឆ្នាំ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី។

បើងាកមកមើលពីជីវិតឯកជន របស់តារាសម្តែងស្រីរូបនេះវិញ ក៏ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងដែរ ហើយពេលនេះអ្នកនាង ប៊ីរីយ៉ា បានបើកមុខជំនួញផ្ទាល់ខ្លួនមួយដ៏ធំ។

ជាក់ស្តែង ថ្មីៗនេះអ្នកនាង ប៊ីរីយ៉ា បានក្លាយទៅជាថៅកែស្រី នៅក្នុងហាងលក់ក្រណាត់ប៉ាក់មួយ ដែលមានឈ្មោះថា «ប៊ីរីយ៉ា មានលក់ក្រណាត់ប៉ាក់ ដុំ & រាយ»

ដោយនៅលើហ្វេសប៊ុក របស់តារាសម្តែងស្រីរូបនេះ បានប្រាប់ឱ្យដឹងថានៅក្នុងហាងរបស់អ្នកនាងមានលក់ ក្រណាត់សុទ្ធតែនាំចូលមកពីប្រទេសអីុតាលីផងដែរ។

គួរឱ្យដឹងដែរថា សព្វថ្ងៃអ្នកនាង ប៊ីរីយ៉ា មានកូនស្រីម្នាក់ ហើយថែមទាំងស្រស់ស្អាតដូចជាអ្នកនាងទៀតផង។ ទោះបីជាមានកូនរួចហើយក៏ដោយក្តី ក៏តារាស្រីរូបនេះនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល សមឈ្មោះជាថៅកែស្រីពិតៗមែន៕ 

ទស្សនារូបភាពរបស់អ្នកនាង ប៊ីរីយ៉ា ខាងក្រោមនេះទាំងអស់គ្នា៖

អ្នកនាង ប៊ីរីយ៉ា ក្លាយជាថៅកែស្រីលក់ក្រណាត់ប៉ាក់
អ្នកនាង ប៊ីរីយ៉ា ក្លាយជាថៅកែស្រីលក់ក្រណាត់ប៉ាក់
អ្នកនាង ប៊ីរីយ៉ា ក្លាយជាថៅកែស្រីលក់ក្រណាត់ប៉ាក់
ហាងលក់ក្រណាត់ប៉ាក់របស់អ្នកនាង ប៊ីរីយ៉ា
ហាងលក់ក្រណាត់ប៉ាក់របស់អ្នកនាង ប៊ីរីយ៉ា
អ្នកនាង ប៊ីរីយ៉ា ក្លាយជាថៅកែស្រីលក់ក្រណាត់ប៉ាក់
អ្នកនាង ប៊ីរីយ៉ា ក្លាយជាថៅកែស្រីលក់ក្រណាត់ប៉ាក់
អ្នកនាង ប៊ីរីយ៉ា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា