ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% ចំពោះសេវាកម្មថែទាំ ជួសជុលទូទៅ និងប្ដូរគ្រឿងបន្លាស់សុទ្ធ ចាប់ពីថ្ងៃទី២៣ វិច្ឆិកា ២០១៧ ដល់ ២៨ កុម្ភៈ ២០១៨ ដើម្បីអបអរសាទរដំណាច់ឆ្នាំ ព្រមទាំងអគុណដល់អតិថិជនដែលគាំទ្ររហូតមក។

បញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០%

លោក ដោ ទិវា អ្នកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន TOYOTA (ខេមបូឌា) បាននិយាយថា៖ "ប្រូម៉ូសិនលើកនេះច្រើនជាងសព្វដងរហូតដល់ ៣០% ហើយការផ្តល់ជូននេះសម្រាប់អតិថិជនកំពុងប្រើប្រាស់ឡានម៉ាក TOYOTA និង LEXUS ទូទាំងប្រទេសដែលរួមបញ្ចូលឡាន មិនមែនទិញពីក្រុមហ៊ុនផងដែរ"។   

កម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% ចំពោះសេវាកម្មថែទាំ ជួសជុលទូទៅ និងប្ដូរគ្រឿងបន្លាស់សុទ្ធ

បច្ចុប្បន្ននេះ យានដ្ឋានជួសជុលរថយន្តម៉ាក TOYOTA និង LEXUS គឺមានអាជ្ញាប័ណ្ណទទួលស្គាល់ពីរោងចក្រផលិតរថយន្ត TOYOTA ប្រទេសជប៉ុន និងរដ្ឋាភិបាលដែលទទួលបានសិទ្ធចែកចាយផ្តាច់មុខរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក TOYOTA។ លើសពីនេះទៅទៀត រថយន្តដែលជួសជុលនៅក្រុមហ៊ុនមិនបាច់បារម្ភរឿងខូច ឬក៏មានបញ្ហាកើតឡើងកន្លែងដដែលៗឡើយ ព្រោះយើងមានជាង និងអ្នកបច្ចេកទេសផ្នែករថយន្តដែលទទួលការបណ្ដុះបណ្ដាលពីរោងចក្រ TOYOTA ជប៉ុនផ្ទាល់ជាមួយនឹងការប្រើប្រាស់ឧបករណ៍ទំនើប"។  

កម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% ចំពោះសេវាកម្មថែទាំ ជួសជុលទូទៅ និងប្ដូរគ្រឿងបន្លាស់សុទ្ធ

សព្វថ្ងៃនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានយានដ្ឋានជួសជុលរថយន្ត ៥ទីតាំងទូទាំង ប្រទេស ៣ទីតាំងនៅរាជធានីភ្នំពេញ និង២ទីតាំងនៅតាមបណ្តាខេត្ត។

ផ្នែកសេវាកម្ម

ព័ត៌មានបន្ថែម សូមទាក់ទង៖
- ទូរសព្ទ ០១៧ ២២២ ៨៥៧ / ០១៧ ៦៦៦ ១៦៩ / ០១៧ ៣៣៣ ៧១៩
- ផេកហ្វេសប៊ុក Toyota Cambodia After Sales Service
- វិបសាយ www.toyota.com.kh៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]