ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើត របស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី កញ្ញា វី ឌីណែត ប្រិយមិត្តបានជ្រាបច្បាស់ហើយថា តារាចម្រៀងស្រីរូបនេះ នាងមានសម្លេងល្អ អាចស្រែកច្រៀងបទដែលមានតុងខ្ពស់ៗបាន មិនខុសពីឪពុករបស់ខ្លួន។

អ្វីដែលពិសេស ជាងនេះទៅទៀតនោះ កញ្ញា វី ឌីណែត មិនត្រឹមតែមានសម្លេងពិរោះមួយមុខប៉ុណ្ណោះទេ ចំណែកក្បាច់រាំរបស់នាងវិញ ក៏មិនធម្មតានោះដែរ។ ហើយបើនិយាយពីរូបសម្រស់វិញ ក៏ស្រស់ស្អាតខ្លាំង មិនចាញ់ទៅនឹងតារាស្រីៗដទៃទៀត ក្នុងពិភពសិល្បៈឡើយ។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា វី ឌីណែត ក៏បានធ្វើការបង្ហោះរូបថតមួយសន្លឹករបស់នាង នៅក្នុងគណនីសង្គមអីុនស្តាក្រាមរបស់ខ្លួន ខណៈមើលទៅការតុបតែងខ្លួន ពិតជាស្រស់ស្អាតប្លែក ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលមើលសឹងតែមិនស្គាល់ ប្រៀបបីដូចកូនកាត់ឥណ្ឌា ដ៏ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ៕

ទស្សនារូបភាពខាងក្រោមរបស់កញ្ញា វី ឌីណែត៖

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត ក្នុងរូបដែលមើលទៅដូច តារាឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត