បរទេស៖ អតីតកីឡាករ និងជាវីរបុរសរបស់ក្រុមកាភ្លើងធំ Arsenal លោក Robert Pires បាននិយាយសរសើរពីតារាឆ្នើម របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ថាជាកីឡាករដែលមានបច្ចេកទេស ស៊ុតបញ្ចូលទីបានល្អ ទាំងការប្រើក្បាល និងការស៊ុតបាល់ប៉េណាល់ទី។ 

លោក Robert Pires
លោក Robert Pires អំឡុងពេលលេងឲ្យ Arsenal

តាមរយៈវីដេអូរបស់សារព័ត៌មានកីឡា Fox​ Sports ដែលមានពេល១នាទី បានបង្ហាញពីសកម្មភាពដែលលោក Pires បានទស្សនាពីទម្រង់លេងរបស់ វឌ្ឍនាកា ហើយលោកក៏បាននិយាយថា រូបគេពិតជាមានជំនាញ ដ៏ប៉ិនប្រសប់ក្នុងការបណ្ដើរបាល់មែន។

ជាងនេះទៅទៀត អតីតកីឡាករដែលចំណាយពេល ៦រដូវកាលជាមួយ Arsenal ក៏បានលើកពីចំណុចល្អមួយទៀតរបស់ CV11 ដែលមានជំនាញជើងឆ្វេង ប៉ុន្តែអាចលេងបានទាំងស្លាបឆ្វេង និងស្តាំ ហើយរូបលោកបានបន្ថែមទៀតថា វាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការរារាំងកីឡាកររូបនេះ។

ចាន់ វឌ្ឍនាកា នឹងត្រៀមជួយក្រុមបឹងកេត ក្នុងពានរង្វាន់ Toyota Mekong Club Championship ក្នុងពេលខាងមុខនេះ ក្រោយក្លិបនៅជប៉ុន Fujieda MYFC សម្រេចមិនបន្ដកុងត្រាកាលពីសប្ដាហ៍មុន៕ 

ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]