ចិន៖ កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ  កុមារី Li Xiaoqing ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា នាងបានកើតជំងឺមហារីកថ្លើម។ 

ក្មេងតូច Xiaoqing មានស្រុកកំណើតនៅក្នុងខេត្ត Henan ហើយនាងបានធំធាត់ឡើងនៅក្នុងចំការមួយជាមួយបងប្រុស ប្អូនស្រី ឪពុកម្តាយ និងយាយតារបស់នាង។ គ្រួសារទាំងមូលត្រូវបង្ខំចិត្តបញ្ជូននាងមកទីក្រុងប៉េកាំង ដែលមានចំងាយប្រមាណ៥២០គីឡូម៉ែត្រពីខេត្តដែលពួកគេរស់នៅ បន្ទាប់ពីគ្រូពេទ្យខេត្តបានប្រាប់ពួកគេថា ការព្យាបាលនៅទីក្រុងមួយនេះ នឹងធ្វើឲ្យស្ថានភាពជំងឺរបស់ Xiaoqing ប្រសើរឡើង។

ក្មេងតូច Li Xiaoqing កើតជំងឺមហារីកថ្លើម

នៅឯមន្ទីរពេទ្យកុមារនាទីក្រុងប៉េកាំង វេជ្ជបណ្ឌិតមួយរូបបានណែនាំ ឲ្យនាងធ្វើការព្យាបាលដោយប្រើប្រាស់សារធាតុគីមី ដោយតែដុំមហារីករបស់នាងកាន់តែធំឡើង។ បន្ទាប់មក ពួកគេនឹងធ្វើការវះកាត់ នៅពេលដែលដុំសាច់បានរួមតូច។

គ្រួសារទាំងមូលត្រូវបង្ខំចិត្តបញ្ជូននាងមកទីក្រុងប៉េកាំង

ប៉ុន្តែដោយសារពួកគេមានវិបត្តិផ្នែកហិរញ្ញវត្ថុ ដូច្នេះឪពុកម្តាយរបស់ក្មេងតូចក៏បាននាំនាងទៅព្យាបាលនៅមន្ទីរពេទ្យមួយទៀតក្នុងទីក្រុង Puyang ព្រោះតម្លៃព្យាបាលនៅទីនោះ ថោកជាងនៅមន្ទីរពេទ្យទីក្រុងប៉េកាំង។ 

ក្នុងរយៈពេលតែ ២-៣ខែប៉ុណ្ណោះ កុមារី Xiaoqing ត្រូវព្យាបាលដោយប្រើសារធាតុគីមីដល់ទៅ៥ដង។

ក្នុងរយៈពេលតែ ២-៣ខែ Xiaoqing ត្រូវព្យាបាលដោយប្រើសារធាតុគីមីដល់ទៅ៥ដង

ដោយសារតែស្ថានភាពជំងឺរបស់ Xiaoqing កាន់តែអាក្រក់ជាងមុន ឪពុកម្តាយរបស់នាង ក៏បាននាំនាងត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដើម្បីទទួលការព្យាបាលកម្រិតធ្ងន់។ 

ដើម្បីទទួលបានចំណូលបន្ថែម លោក Xiangping ជាកសិករមួយរូប ដែលត្រូវជា ឪពុករបស់ Xiaoqing ឆ្លៀតធ្វើការងារក្រៅម៉ោងបន្ថែមទៀត ជាជាងផ្សា។ មិនតែប៉ុណ្ណោះ គាត់សុខចិត្តដេកនៅក្នុងព្រៃ ឬក្នុងរូងក្រោមដី ដើម្បីត្បិតត្បៀតការចំណាយ។ មានថ្ងៃមួយនោះ ភួយ និងវ៉ាលីរបស់គាត់ត្រូវបានចោរលួច នៅពេលដែលគាត់កំពុងដេកថែមទៀតផង។ 

ឪពុកម្តាយរបស់ Xiaoqing បានបញ្ជូននាងត្រលប់ទៅទីក្រុងប៉េកាំងវិញ

ចន្លោះពី ខែវិច្ឆិកា ឆ្នាំ ២០១៥ ដល់ខែវិច្ឆិកា ឆ្នាំ ២០១៧ Xiaoqing បានឆ្លងកាត់ការព្យាបាលដោយសារធាតុគីមីដល់ទៅ២០ដង ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៤៤ ៥០០ ដុល្លារអាមេរិក។

រហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំដដែលនោះ ស្ថានភាពជំងឺរបស់នាងនៅតែមិនប្រសើរឡើង ហើយគ្រូពេទ្យនៅតែបន្តឲ្យនាងព្យាបាលដោយប្រើសារធាតុគីមីដដែល។ ដោយសារគ្មានលទ្ធភាពដើម្បីចំណាយបន្តទៀតនោះ ឪពុកម្តាយរបស់នាង បានត្រឹមតែអង្គុយយំតែប៉ុណ្ណោះ។

ចន្លោះពី ខែវិច្ឆិកា ឆ្នាំ ២០១៥ ដល់ខែវិច្ឆិកា ឆ្នាំ ២០១៧ Xiaoqing បានឆ្លងកាត់ការព្យាបាលដោយសារធាតុគីមីដល់ទៅ២០ដង

តាមរយៈសារព័ត៌មាន Sohu បានឲ្យដឹងថា ជំងឺរបស់ Li Xiaoqing គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយទៅហើយ ស្របពេលដែលឪពុកម្តាយរបស់នាង កំពុងជំពាក់បំណុលគេវ័ណ្ឌកតែម្តង។

ក្មេងតូច Xiaoqing បានប្រាប់ឪពុករបស់នាងថា៖ 

“ប៉ា! ខ្ញុំមិនចង់ព្យាបាលដោយប្រើសារធាតុគីមីទៀតទេ។ គ្រួសាររបស់យើងគ្មានលុយទៀតទេ។ តើពេលណាទើបប៉ាអាចសងបំណុលទាំងនោះរួច? បោះបង់ខ្ញុំចោលទៅ! ខ្ញុំមិនចង់ក្លាយជាបន្ទុករបស់ប៉ាទេ។ ក្រៅពីខ្ញុំ ប៉ានៅមាន បងប្រុស និងប្អូនស្រីទៀត”។
«បោះបង់ខ្ញុំចោលទៅ! ខ្ញុំមិនចង់ក្លាយជាបន្ទុករបស់ប៉ាទេ»

ទិដ្ឋភាពដ៏រន្ធត់នេះ បានធ្វើឲ្យឪពុកម្តាយរបស់គេស្រក់ទឹកភ្នែករហាមតែម្តង ហើយទិដ្ឋភាពដ៏កំសត់នេះ ត្រូវបានថតដោយសមាជិកអ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ២០១៧កន្លងទៅនេះ។

បន្ទាប់ពីរឿងរ៉ាវដ៏កំសត់នេះ ត្រូវបានចុះផ្សាយពេញក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួចមក ប្រជាជនចិនពិតជាតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង រហូតដល់មានក្រុមស្ម័គ្រចិត្ត មកពីក្រុមសប្បុរសធម៌ Tencent Charity បានបង្កើតគេហទំព័រមួយ ដើម្បីទទួលប្រាក់បរិច្ចាគ ក្នុងគោលបំណងប្រមូលឲ្យបាន ៧៥ ៥០០ដុល្លារអាមេរិក ដើម្បីចំណាយលើការព្យាបាលរបស់ Xiaoqing។ 

រហូតមកដល់ថ្ងៃទី៤ ធ្នូ ២០១៧ នេះ ទឹកប្រាក់ប្រមាណ ១០ ៣៥០ ដុល្លារអាមេរិក ត្រូវបានបរិច្ចាគរួចទៅហើយ។

លោក Xiangping ជាកសិករមួយរូប ដែលត្រូវជា ឪពុករបស់ Xiaoqing

ចុងក្រោយ សូមជូនពរឲ្យ Xiaoqing ជាសះស្បើយឆាប់ៗ ដើម្បីត្រលប់ទៅកាន់ស្រុកកំណើតវិញ និងបានទៅសិក្សាដូចក្មេងដទៃ៕

លោក Xiangping ជាកសិករមួយរូប ដែលត្រូវជា ឪពុករបស់ Xiaoqing
សូមជូនពរឲ្យ Xiaoqing ជាសះស្បើយឆាប់ៗ ដើម្បីត្រលប់ទៅកាន់ស្រុកកំណើតវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]