បើយើងនិយាយពីផ្លែទៀបខ្មែរយើង នរណាក៏ស្គាល់ដែរ! មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងដឹងថាវាមានប្រយោជន៍ដល់សុខភាពទៀតផង។  យ៉ាងណាមិញ ប្រហែលជាមានមនុស្សភាគច្រើនមិនបានដឹងថា ស្លឹករបស់វាក៏ផ្តល់ផលប្រយោជន៍ជាពិសេសសម្រាប់សុខភាពយើងផងដែរ។

ផ្លែទៀបខ្មែរ និងស្លឹករបស់វា

ទន្ទឹមនឹងនេះ អត្ថប្រយោជន៍របស់ស្លឹកទៀបខ្មែរ ចំពោះសុខភាពគឺមានតាមវិធីផ្សេងៗពីគ្នាដូចជា៖

១.ជួយដល់ការគ្រេច ថ្លោះ និងការលាកសន្លាក់

ជាទូទៅប្រសិនបើ កដៃ ឬកជើងរបស់អ្នកមានការគ្រេច ថ្លោះកើតឡើង និងមានបញ្ហាឈឺសន្លាក់ជង្គង់ ស្មា និងកែងដៃឡើងហើម ឈឺចាប់ជាដើមនោះអ្វីដែលអ្នកត្រូវធ្វើគឺ៖

• យកស្លឹកទៀបចំនួន ៣សន្លឹក

• យកវាទៅអាំងបន្តិចជាមួយនឹងរងើកភ្លើង

• បន្ទាប់មកយកស្លឹកដែលបានអាំងរួចនោះលាយជាមួយទឹកខ្មេះបន្តិច ហើយយកវាទៅលាបនៅត្រង់កន្លែងដែរគ្រេច ឬថ្លោះ និងកន្លែងដែលឈឺសន្លាក់នោះដោយយកបង់រុំ បន្ទាប់ពីលាបរួចជាការស្រេច។

រូបភាពតំណាង

២.គ្រុនក្តៅ និងអាការឈឺពោះ

នៅពេលដែលសមាជិកក្នុងគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នកមានអាការគ្រុន ឬក្តៅខ្លួន និងមានអាការចុកពោះនោះ អ្វីដែលអ្នកត្រូវធ្វើដើម្បីបញ្ចុះកំដៅ ក៏ដូចជាបំបាត់ការឈឺពោះសម្រាប់ពួកគេនោះ គឺដោយគ្រាន់តែអ្នក៖

• យកស្លឹកទៀបខ្មែរដែលស្ងួតចំនួន៣ ទៅ៤សន្លឹកលាងទឹកឲ្យស្អាត បន្ទាប់មកដាក់ទៅក្នុងទឹកដាំពុះ(ទឹកក្តៅ) ចំនួន ១កែវ

• រួចទុកវាប្រហែល៣ ទៅ៤នាទី បន្ទាប់មកទើបអ្នកអាចផឹកទឹកតែស្លឹកទៀបនេះបាន

៣. ជំងឺមហារីក

នៅក្នុងនេះដែរ ស្លឹកទៀបខ្មែរវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងថែមទាំងប្រឆាំងទៅនឹងការរលាកផងដែរ។ ហេតុដូចនេះហើយវាល្អចំពោះការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ 

ម្យ៉ាងវិញទៀតដើម្បីទទួលបានអត្ថប្រយោជន៍នេះ ជាទូទៅស្លឹកទៀបខ្មែរត្រូវបានគេយកវាធ្វើជាតែ។

៤.ភាពចាស់មុនអាយុ 

ដោយសារតែស្លឹកទៀបវាពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ទើបវាត្រូវបានគេយកមកប្រើដើម្បីទប់ទល់ទៅនឹងរ៉ាឌីកាល់សេរី​ ដែលនាំឲ្យមានដំណើរការភាពចាស់មុនវ័យ។

ចំណាំបើទោះបីជាអ្នកបានដឹងអត្ថប្រយោជន៍មួយនេះក៏ដោយ ប៉ុន្តែអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងធ្វើការសម្រេចចិត្តអនុវត្តន៍វិធីសាស្ត្រនេះ ក៏ដូចជាការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ៕

ស្លឹកទៀបខ្មែរត្រូវបានគេយកមកប្រើដើម្បីទប់ទល់ទៅនឹងរ៉ាឌីកាល់សេរីដែលនាំឲ្យមានដំណើរការភាពចាស់មុនវ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]