ភ្នំពេញ៖ តារាចម្រៀងស្រីល្បីៗចំនួន៣ដួង គឺអ្នកនាង ពេជ្រ សោភា កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា ឈិត សុវណ្ណបញ្ញា គឺជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលធ្លាប់រួមទ្រនំជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

ប៉ុន្តែបច្ចុប្បន្ននេះកញ្ញា ឈិត សុវណ្ណបញ្ញា បានចាកចេញពីទ្រនំចាស់ហើយ ដោយបានផ្លាស់ទៅធ្វើជាតារាចម្រៀងថ្មី នៅក្នុងផលិតកម្មថោនវិញម្តង។

ទោះបីជាអ្នកទាំងបីបានបែកគ្នាក៏ពិតមែន តែអ្នកគាំទ្រក៏នៅតែសង្កេតឃើញថា ពួកគេនៅតែស្រលាញ់រាប់អានគ្នាដូចគ្រាមុន ហើយថែមទាំងមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងដដែល។

ជាក់ស្តែងពេលទៅមង្គលការរបស់អ្នកនាង សុគន្ធ និសា កាលពីប៉ុន្មានថ្ងៃមុននេះ យើងក៏ឃើញអ្នកទាំង៣ បានថតរូបភាពជាមួយគ្នាប្រកបដោយភាពរីករាយផងដែរ។

តារាចម្រៀង ឈិត សុវណ្ណបញ្ញា កញ្ញា ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ពេលចូលរួមមង្គលការ សុគន្ធ និសា

ហើយកាលពីម្សិលមិញនេះនៅលើហ្វេសប៊ុក SP JJ Thom Fan ក៏បានបង្ហាញនូវរូបថតអនុស្សាវរីយ៍មួយសន្លឹករបស់តារាស្រីទាំងបីនាក់ជាមិត្តស្និទ្ធស្នាលនឹងគ្នា កាលពីជាង១០ឆ្នាំមុន សម័យចូលសិល្បៈដំបូងៗ។ 

ឃើញហើយ ពិតជាភ្ញាក់ផ្អើលណាស់ ចំពោះសម្រស់របស់តារាចម្រៀងស្រីទាំង៣នាក់កាលពីមុន និងឥឡូវគឺខុសគ្នាឡើងដាច់ឆ្ងាយតែម្តង៕

តោះសាកទាយលេងៗទៅមើលថា រូបថតរបស់តារាចម្រៀងទាំងបីដួងនេះ ថតកាលពីនៅអាយុប៉ុន្មានដែរ?  

សម្រស់របស់តារាចម្រៀង ពេជ្រ សោភា បច្ចុប្បន្ននេះ
សម្រស់របស់តារាចម្រៀង ពេជ្រ សោភា បច្ចុប្បន្ននេះ
សម្រស់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា បច្ចុប្បន្ននេះ
សម្រស់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា បច្ចុប្បន្ននេះ
សម្រស់របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា បច្ចុប្បន្ននេះ
សម្រស់របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា និងកញ្ញា ឱក សុគន្ធកញ្ញា បច្ចុប្បន្ននេះ
សម្រស់របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា និងកញ្ញា ឱក សុគន្ធកញ្ញា ពេលចូលរួមមង្គលការ សុគន្ធ និសា
រូបថតអនុស្សាវរីយ៍ចាស់ របស់កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង ពេជ្រ សោភា និងកញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា