ទឹកឃ្មុំ ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅជុំវិញពិភពលោក ជាពិសេសម្រាប់ជំនួយ ដល់ការព្យាបាលថែទាំសុខភាព រួមទាំងសម្រាប់សម្រស់ស្បែកមុខបានផងដែរ។ ជាការពិតទៅ ទឹកឃ្មុំមិនគ្រាន់តែអាចថែរក្សាសុខភាពតែប៉ុណ្ណឹងទេ តែទឹកឃ្មុំត្រូវបានគេដឹងថាមានប្រយោជន៍ សម្រាប់សុខភាពផ្លូវភេទបានផងដែរ។

ជាពិសេសសម្រាប់បុរសៗតែម្តង ដែលត្រូវបានចាស់ៗពីបុរាណ តែងតែប្រើប្រាស់ជាប្រចាំដោយការទទួលទាន ១ស្លាបព្រា ទៅ ២ស្លាបព្រាជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់មុនពេលចូលគេងតែម្តង។

ចង់ដឹងថាមានគុណប្រយោជន៍សុខភាពបុរសបែបណា តោះ! មកតាមដានទាំងអស់គ្នា៖ 

ទឹកឃ្មុំ ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក ជាពិសេសម្រាប់ជំនួយ ព្យាបាលថែទាំសុខភាព រួមទាំងសម្រាប់សម្រស់ស្បែកមុខបានផងដែរ

# គុណប្រយោជន៍ទឹកឃ្មុំសម្រាប់សុខភាពបុរស

១. សារធាតុសំខាន់ៗ ពីទឹកដមផ្កានៅក្នុងទឹកឃ្មុំ ត្រូវបានគេដឹងថាអាចជួយរំញោចអារម្មណ៍ និងបង្កើនសុខភាពផ្លូវភេទបានយ៉ាងល្អ។

២. ទឹកឃ្មុំសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា ស័ង្កសី វីតាមីន B វីតាមីន E ដែលអាចជួយផ្តល់ថាមពល ដល់រាងកាយជំនួយដល់សុខភាពផ្លូវភេទ ឱ្យកាន់តែខ្លាំងក្លា។ មិនតែប៉ុណ្ណោះ ទឹកឃ្មុំថែមទាំងអាចជួយ ដុតបំផ្លាញជាតិខ្លាញ់ និងជាតិស្ករក្នុងខ្លួន ជំនួយដល់ការសម្រកទម្ងន់ផងដែរ។

៣. វីតាមីន និងធាតុសំខាន់ៗដូចជា Boron នៅក្នុងទឹកឃ្មុំអាចជំនួយដល់ការផលិតអរម៉ូន Testosterone និង Metabolize Estrogen ដែលសុទ្ធតែជាធាតុសំខាន់ក្នុងការធ្វើឱ្យមានអារម្មណ៍ ស្រើបស្រាលខាងផ្លូវភេទ។

៤. គ្រាន់តែអ្នកទទួលទានទឹកឃ្មុំមួយស្លាបព្រា មុនពេលចូលគេង ឬយកទឹកឃ្មុំលាយជាមួយខ្ទឹមសមួយដុំ ដំឱ្យបែកលាយជាមួយទឹកឃ្មុំ ទទួលទានមុនពេលចូលគេង មិនត្រឹមតែជួយធ្វើឱ្យអ្នក អាចគេងលក់ស្រួលទេ តែវានឹងធ្វើឱ្យអ្នកមានសកម្មភាពផ្លូវភេទជាមួយដៃគូបានច្រើនដង និងកាន់តែខ្លាំងក្លាថែមទៀត។

ទឹកឃ្មុំសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា ស័ង្កសី វីតាមីនB វីតាមីនE ដែលអាចជួយផ្តល់ថាមពលដល់រាងកាយជំនួយដល់សុខភាពផ្លូវភេទឱ្យកាន់តែខ្លាំងក្លា ។ មិនតែប៉ុណ្ណោះទឹកឃ្មុំថែមទាំងអាចជួយដុតបំផ្លាញជាតិខ្លាញ់ និងជាតិស្ករក្នុងខ្លួនជំនួយដល់ការសម្រកទម្ងន់ផងដែរ

៥. ចំពោះបុរសដែលគ្មានកូន និងបុរសដែលមានចំនួនមេជីវិតឈ្មោលតិច ឬពិបាកនឹងមានកូន ការទទួលទានទឹកឃ្មុំទៀងទាត់ជាប្រចាំ អាចជួយឱ្យរាងកាយបង្កើនចំនួនមេជីវិតឈ្មោល និងពង្រឹងមេជីវិតឈ្មោល ដើម្បីជំរុញឱ្យមានកូនកាន់តែឆាប់ផងដែរ។

៦. ការទទួលទានទឹកឃ្មុំ ២ស្លាបព្រាបាយ លាយជាមួយទឹកផ្លែឈើ (ទឹកផ្លែឈើកិន ឬក្រឡុក) ឬទឹកដោះគោ/ទឹកដោះគោរជូរ រួចថែមទឹកកកឱ្យត្រជាក់ជារៀងរាល់ថ្ងៃនឹងធ្វើឱ្យប្រដាប់ភេទបុរសកាន់តែរឹងមាំ មានលទ្ធភាពបង្កកំណើត និងការរួមភេទកាន់តែប្រសើរឡើងមួយកម្រិត។

៧.បរិភោគទឹកឃ្មុំជាប្រចាំ អាចបង្កើនកម្រិតតេស្តូស្តេរ៉ូនដែលអាច ជួយជម្រុញឱ្យអរម៉ូនភេទបុរស មានការកើនឡើងខ្លាំង ជំនួយដល់ការរួមភេទ និងសុខភាពបន្តពូជរបស់បុរសផងដែរ។

៨. ពេលអ្នកងូតទឹកដោយត្រាំទឹកនៅក្នុងអាងទឹកអ្នកអាចបន្ថែមទឹកឃ្មុំ ៣ស្លាបព្រា ប្រេងអូលីវ ២ស្លាបព្រានៅក្នុងអាងទឹក នឹងជួយធ្វើឱ្យអារម្មណ៍អ្នកធូរស្រាល ជាពិសេសអាចបង្កើនចំណង់ផ្លូវភេទនៅពេលដែលនៅជាមួយដៃគូផងដែរ៕ 

បរិភោគទឹកឃ្មុំជាប្រចាំ អាចបង្កើនកម្រិតតេស្តូស្តេរ៉ូនដែលអាច ជួយជម្រុញឱ្យអរម៉ូនភេទបុរសមានការកើនឡើងខ្លាំងជំនួយដល់ការរួមភេទ និងសុខភាពបន្តពូជរបស់បុរសផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]