វាមិនមែនជារឿងអស់សំណើចនោះទេសម្រាប់យើងទាំអស់គ្នា ដែលនិយាយពីការដុសធ្មេញងាយៗ ដែលធ្វើរាល់ថ្ងៃអាចបណ្តាលឲ្យមានបញ្ហាបានដែរនោះ។ ពិតជាត្រឹមត្រូវណាស់ បើទោះបីជាការដុសធ្មេញវាងាយស្រួល ហើយគិតថាច្រាសដុសធ្មេញប្រភេទណាក៏បាន ដែលនរណាក៏អាចធ្វើវាបានដែរ ប៉ុន្តែធ្វើទាំងមិនដឹងថាត្រូវឬខុស ហើយផ្តល់ផលល្អឬអាក្រក់នោះទេ។

ហេតុដូចនេះខាងក្រោមគឺជាចំណុចទាំង៩ ដែលអ្នកត្រូវដឹង៖

រូបភាពតំណាង

១.ការប្រើប្រាស់ច្រាសដុសធ្មេញមិនត្រឹមត្រូវ

ការជ្រើសរើសទំហំច្រាសដើម្បីដុសសម្អាតធ្មេញ វាគឺជារឿងដ៏សំខាន់មួយ។ ប្រសិនបើច្រាសមានទំហំធំខ្លាំងពេក ក៏វានឹងពិបាកក្នុងការដុសធ្មេញដែរ ព្រោះតម្រូវឲ្យយើងបើកមាត់ឲ្យធំ។ ប៉ុន្តែបើច្រាសដុសធ្មេញតូចពេកនោះ វានឹងមិនសម្អាតធ្មេញរបស់អ្នកបានស្អាតល្អនោះដែរ។

២. ការជ្រើសរើសសរសៃច្រាស ឬជក់នៃច្រាសដុសធ្មេញមិនត្រឹមត្រូវ

នេះជាកំហុសឆ្គងតូចមួយដែលអ្នកមិនគួរមើលរំលងផងដែរ។  ព្រោះកាលណាជ្រើសសរសៃច្រាសបានត្រឹមត្រូវ វាជួយសម្អាតធ្មេញរបស់អ្នកបានគ្រប់កន្លែងមិនឲ្យមានសល់ចន្លោះ។ ម្យ៉ាងទៀតសរសៃច្រាសដែលរឹង នឹងពិបាកដុស ជាហេតុធ្វើឲ្យអញ្ចាញធ្មេញមានដាច់រលាត់ ដូច្នេះអ្នកគួរជ្រើសរើសយកសរសៃច្រាសដែលទន់ទើបជាការល្អ។

ការជ្រើសរើសសរសៃច្រាស ឬជក់នៃច្រាសដុសធ្មេញ

៣. ការប្រើប្រាស់តិចនិចនៃការដុសធ្មេញដែលត្រឹមត្រូវ៖

• ដាក់ច្រាសដុសធ្មេញឲ្យស្មើនៅមុំ៤៥ដឺក្រេទៅនឹងអញ្ចាញធ្មេញ

• ដុសថ្នមៗស្រាល ហើយរំកិលច្រាស់ដុសធ្មេញទៅមក និងជុំវិញធ្មេញរបស់អ្នក

• ដុសធ្មេញជារង្វង់ ឬបញ្ឈរនៅគ្រប់ធ្មេញរបស់អ្នក និងទាំងផ្នែកខាងក្នុង និងខាងក្រៅ

• នៅពេលដុសធ្មេញរួចហើយ អ្នកត្រូវដុសអណ្តាតដើម្បីការពារបាក់តេរី និងចៀសវាងក្លិនមាត់មិនល្អ

• ចុងក្រោយលាងសម្អាតមាត់របស់អ្នកឲ្យបានម៉ត់ចត់ 

ការប្រើប្រាស់តិចនិចនៃការដុសធ្មេញដែលត្រឹមត្រូវ

៤. ការដុសធ្មេញច្រើនដងពេកលើសពី៣ដងក្នុងមួយថ្ងៃ  វាអាចធ្វើឲ្យសឹកជើងធ្មេញ ឈឺអញ្ចាញធ្មេញ ឬស្រទាប់ការពារផ្នែកខាងក្នុងទៀតផង។

៥. អ្នកមិនគួរដុសធ្មេញរបស់អ្នកនៅកន្លែងដដែលៗឲ្យបានយូរពេកទេ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរចុះឡើងនៅកន្លែងផ្សេងទៀត។

៦. ការមិនយកចិត្តទុកដាក់ទៅលើកំណកកំបោនៅលើធ្មេញ

អ្នកមិនត្រូវមើលរំលងការដុសសម្អាតផ្នែកខាងក្នុងនៃធ្មេញរបស់អ្នកនោះទេព្រោះវាក៏សំខាន់ដូចជាផ្នែកខាងក្រៅដែរ។ ម្យ៉ាងទៀតកំណកំបោ និងបាក់តេរីដែរកើតមានអាចធ្វើឲ្យអ្នកមានជំងឺអញ្ចាញធ្មេញ និងធ្វើឲ្យធ្មេញប្រហោង។ 

៧.ការមិនលាងសម្អាតច្រាសដុសធ្មេញក្រោយពេលប្រើរួច

អ្នកគួរតែលាងសម្អាតច្រាសដុសធ្មេញរបស់អ្នកបន្ទាប់ពីប្រើប្រាស់រួច ដើម្បីចៀសវាងការរីកលូតលាស់នៃបាក់តេរី។

៨. ការទុកច្រាសដុសធ្មេញទំាងវានៅសើម

អ្នកគួរតែជូតសម្អាតច្រាសដុសធ្មេញឲ្យស្ងួនមុនពេលទុកដាក់វា 

៩. ការមិនផ្លាស់ប្តូរច្រាសចាស់ចោល

បន្ទាប់ពីប្រើប្រាស់ច្រាសដុសធ្មេញរយៈពេលប្រហែល២ខែ នោះច្រាសដុសធ្មេញរបស់អ្នកមិនអាចសម្អាតធ្មេញរបស់អ្នកបានស្អាតល្អនោះទេ។ ដូច្នេះអ្នកជំនាញបានណែនាំឲ្យផ្លាស់ប្តូរច្រាសដុសធ្មេញជារៀងរាល់៣ ទៅ៤ខែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]