ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ប្អូនប្រុសពៅ របស់ពិធីការិនី ពេជ្រ សេរីរ័ត្ន និងជីជី បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលបងស្រី បានជូនកាដូដ៏អស្ចារ្យ ឲ្យលោក។

ចំពោះកាដូដ៏ធំ ដែលពិធីការិនីទាំង២ បានទិញជូនឲ្យលោក មុនពេលចូលឆ្នាំថ្មី គឺជារថយន្តស៊េរីទំនើប ម៉ាកAudi ពណ៌ស យ៉ាងស្រស់ស្អាត ដែលជាម៉ូតរថយន្ត កំពុងតែពេញនិយមបំផុត ក្នុងពេលបច្ចុប្បន្ន។

ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បាននាំគ្នាសរសើរលោក ដែលមានបងស្រី ស្រលាញ់ ទិញកាដូឲ្យសុទ្ធតែ ឡានទំនើប ដែលគិតពីតម្លៃវិញ ក៏មិនណយដែរ ខ្ទង់ម៉ឺនដុល្លារឯណោះ៕ 

ជីជី និង ប្អនប្រុស
ជីជី ពេជ្រ សេរីរ័ត្ន និងប្អូនប្រុស
ជីជី និង ពេជ្រ សេរីរ័ត្ន
រថយន្ត ដែលពេជ្រ សេរីរ័ត្ន និងជីជី ទិញឲ្យប្អូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សេរីរ័ត្ន