ប្រលោមលោក «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលបានការពេញនិយមខ្ពស់បង្អស់កាលពីឆ្នាំ២០១៤ ពេលនេះកំពុងស្ថិតនៅក្នុងដៃ ក្រុមផលិតកម្មវិធីរបស់ទូរទស្សន៍ PNN ហើយ។

កញ្ញា ទូច បុប្ផាអ្នកគ្រប់គ្រងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ ដែលនាំមុខគេផ្នែកភាពយន្តក្នុងស្រុកបានអះអាងថា រឿងភាគទូរទស្សន៍មួយថ្មីនេះ គឺជាការបំបែកប្រវត្តិថ្មីមួយទៀតសម្រាប់PNNក៏ដូចជាវិស័យភាពយន្តវីដេអូទាំងមូលនៅឆ្នាំ២០១៨។

«យើងបានសិក្សាច្បាស់លាស់ ធ្វើអង្កេត សាកសួរ ស្ទង់មតិមុនពេលសម្រេចជ្រើសរើសរឿងប្រលោមលោកមកកម្លាយជារឿងភាគខ្នាតធំប្រចាំឆ្នាំ! ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ជាវណ្ណកម្មដ៏ពិសេសបង្ហាញពីការរស់នៅរបស់សង្គមអភិជន ទំនាស់រង្វង់ពាណិជ្ជកម្ម និងស្មោះត្រង់កម្ររកនៃមិត្តភាពដែលជាវត្ថុដ៏មានតម្លៃសម្រាប់ជូនទស្សនិកជនសិក្សា ពិចារណាផ្លាស់ប្តូរការប្រព្រឹតិ្តជាវិជ្ជមាន»។

នាងបញ្ជាក់បន្ថែមទៀតថា PNNកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកផលិតសក្តសម ដែលអាចធ្វើយ៉ាងណាឆ្លើយតបទៅនឹងអ្នកគាំទ្ររាប់លាននាក់ដែលអានជក់ចិត្តនឹងរឿងនេះកាលនៅជាប្រលោមលោក។

ប្រលោមលោក«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

PNN គឺជាប្រភពសោតទស្សន៍ ដែលមានកម្មវិធីកម្សាន្តសម្បូរបែបជាងគេមួយ ដែលដាក់ការវិនិយោគទ្រង់ទ្រាយធំ និងជាក់លាក់លើការលើកកំពស់ភាពយន្តវីដេអូខ្មែរ ក៏ដូចជាស្នាដៃរបស់អ្នកនិពន្ធខ្មែរពិត។ ចំណែកប្រលោកលោកថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ គឺជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសនសុធារីដែលមានភាពយន្តរឿង«ស្រទន់មន្តស្នេហ៍»ដ៏ល្បីត្រូវបានផលិតនៅឆ្នាំ២០១៧។

អ្នកនិពន្ធរូបនេះបានអោយដឹងថា PNNគឺជាគោលដៅសម្រាប់ការសហការផលិតរឿង ហើយការផ្តល់សិទ្ធិទៅអោយទូរទស្សន៍នេះ គឺជាមោទនភាពធំមួយ សម្រាប់អ្នកនិពន្ធខ្មែរ។

«ខ្ញុំតែងតែចង់ឃើញប្រលោមលោករបស់ខ្ញុំ ផលិតជាវីដេអូហើយចរាចរណ៍គ្រប់បុស្តិ័ ព្រោះនេះជាការនាំស្នាដៃយើងទៅដល់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន! ក្នងចំណោមនោះ PNN ជាស្ថាប័នមួយ អោយតម្លៃស្នាដៃអ្នកនិពន្ធក្នុងស្រុកហើយមានឆន្ទះក្នុងការលើកស្ទួយវិស័យនេះជាមួយនឹងទំហំវិនិយោគគួរអោយទុកចិត្ត!យើឆ្លងកាត់ការពិភាក្សាច្រើនលើកច្រើនសារទម្រាំសម្រេចថា យើងត្រូវតែពុះពារគ្រប់ឧបសគ្គហើយធ្វើអោយរឿង ដ៏ធំមួយថ្មីនេះចេញរូបរាងឡើងអោយខាងតែបាន!»

«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» មិនធ្លាប់បានបោះពុម្ពជាសៀវភៅម្តងណាឡើយប៉ុន្តែការអាននៅប្រលោមលោក Sabay មានកំណត់ត្រាជាង ៣លានដង ហើយក៏ជារូបបារម្មណ័ពិសេសមិនធ្លាប់មាន ក្នុងចំណោមប្រលោមលោកក្នុងស្រុក។

ខ្សែរឿងនេះពណ៌នាអំពីសង្គមពាណិជ្ជកម្មនិងវិស័យធនាគារ ព្រមទាំងអាថ៌កំបាំងក្នុងក្រុមគ្រួសារអ្នកមានប្រាក់មានអំណាច ដែលបង្កើតឆាកល្ខោនគ្រប់បែបយ៉ាងព្រោះតែគម្រោងការផ្ទាល់ខ្លួន។

កញ្ញាទូចបុប្ផាបន្ថែមថា ផលិតករជាច្រើនបានអានរឿងនេះហើយទទួលស្គាល់ថា ជាការផលិតដ៏លំបាកត្រូវការក្រុមមនុស្សច្រើនហើយមានសមត្ថភាពខ្ពស់ ត្រូវការថវិការធំ និងពេលវេលាវែង។

«PNNបានសម្រេចចិត្តថានឹងប្រឹងអត់លទ្ធភាពធ្វើយ៉ាងណា អោយកុនខ្មែរមិនចាញ់ស្នាដៃមកពីបរទេសនោះឡើយ!»៕

ប្រលោមលោក«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»
ប្រលោមលោក«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]