បរទេស៖ ប៉ុន្មានម៉ោងមុននេះ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសថា ចាប់ពីពេលនេះតទៅ Faceboook នឹងប្រើប្រាស់ប្រព័ន្ធឆ្លាសវៃ AI របស់ខ្លួនក្នុងការស្វែងរកពាក្យគន្លឹះដែលបង្ហាញថាអ្នកប្រើប្រាស់ Facebook ណាម្នាក់មានគំនិតប៉ងធ្វើអត្តឃាត។

AI ត្រូវបានប្រើប្រាស់ដើម្បីស្វែងរកពាក្យគន្លឹះទាក់ទងទៅនឹងសកម្មភាពសម្លាប់ខ្លួននៅក្នុងការបង្ហោះនិងការបញ្ចេញយោបល់នានា ហើយប្រសិនបើ AI រកឃើញថាបុគ្គលណាម្នាក់បង្ហាញថាគេចង់សម្លាប់ខ្លួននោះ Facebook នឹងធ្វើអន្តរាគមន៍ដោយជូនដំណឹងទៅដល់អ្នកដែលអាចទាក់ទងបុគ្គលម្នាក់នោះបាន រួមមានគ្រួសារនិងមិត្តភក្តិផងដែរ។

លោក Mark Zuckerberg

លោក Mark បានបង្ហើបថា «ការធ្វើអត្តឃាតខ្លួនឯងគឺជាមូលហេតុមួយចំបងមួយនៃមរណៈភាពរបស់យុវវ័យ ហើយនេះគឺជាវិធីសាស្ត្រថ្មីមួយក្នុងការទប់ស្កាត់បញ្ហានេះ។ ចាប់ពីថ្ងៃនេះតទៅ យើងនឹងធ្វើឲ្យ AI មានសមត្ថភាពប្រសើរឡើងដោយការកំណត់ថានរណាម្នាក់បង្ហាញពីបំណងធ្វើអត្តឃាតខ្លួនឯងនៅលើហ្វេសប៊ុកនិងធ្វើអន្តរាគមន៍ភ្លាមៗផងដែរ»។

យ៉ាងណាមិញ ប្រព័ន្ធស្វែងរកពាក្យគន្លឹះទាក់ទងនឹងការធ្វើអត្តឃាតនេះ ត្រូវបានដាក់ប្រើប្រាស់នៅទូទាំងពិភពលោក លើកលែងតែបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះដោយសារតែបញ្ហាច្បាប់នៅទីនោះ៕ 

ទីស្នាក់ការកណ្តាលរបស់ Facebook
ការបញ្ចេញមតិរបស់លោក Mark Zuckerberg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]