ភ្នំពេញ៖ បើទោះជា ប្អូនប្រុស លឹម ដារាជ មិនបានទទួលជ័យលាភីក្នុងការប្រកួត កម្មវិធី The Voice Kids Cambodia ពិតមែន តែចំពោះប្រជាប្រិយភាពរបស់ក្មេងប្រុសនេះ ក៏ទទួលបានការគាំទ្រ មិនអន់ដែរ។

ជាក់ស្ដែង នារយៈពេលចុងក្រោយនេះ វត្ដមាន ដារាជ តែងតែបង្ហាញមុខលើឆាកតន្ត្រីធំៗជាច្រើន ពិសេសទស្សនិកជន ដែលបានទស្សនា ក៏បានកោតសរសើរពីភាពក្លាហាន  អមនឹងសមត្ថភាព របស់ប្អូនទៀតផង។

ហើយនៅមុននេះដែរ កុមារាពូកែរ៉េបរូបនេះ ក៏បានបង្ហោះសារបង្ហាញពី ទឹកចិត្តស្រលាញ់ ទៅកាន់តារាចម្រៀងក្នុងដួងចិត្តម្នាក់ លើបណ្ដាញសង្គម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំពោះប្រិយមិត្តប្រហែលជាមិននឹកស្មានទេថា Idol របស់ប្អូនប្រុស លឹម ដារាជ តាមពិតជា ម្ចាស់ពាន Cambodian Idol season1 លោក នី រតនា ដោយប្អូនបានរៀបរាប់ថា៖ « ក្តីស្រមៃរបស់ខ្ញុំគឺចង់ល្បីដូចជាគាត់.....យ៉ាងណាខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពខ្ញុំព្រោះខ្ញុំដឹងថាសមត្ថភាពខ្ញុំនៅមានកម្រិតហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងអាចទទួលបានឱកាសច្រើនក្នុង ការបញ្ចេញសមត្ថភាពផងទៅចុះ»៕ 

ប្អូនប្រុស លឹម ដារាជ និងម្ចាស់ពាន Cambodia Idol season1 លោក នី រតនា
ប្អូនប្រុស លឹម ដារាជ
ប្អូនប្រុស លឹម ដារាជ
ប្អូនប្រុស លឹម ដារាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]